ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២០នាក់ សុទ្ធតែសហគមន៍ទាំងអស់

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា វៀតណាម បានរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន២០នាក់ គិតត្រឹមម៉ោង៦និង០០នាទីល្ងាច ម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ ដល់ម៉ោង៦និង០០នាទីព្រឹម ថ្ងៃសៅរ៍ ដែលអ្នកឆ្លងជំងឺទាំងអស់ ជាអ្នកឆ្លងក្នុងស្រុក ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់ ៣.៨៣៦នាក់ ។

ពួកគេបានរកឃើញទាំងអស់ នៅក្នុងតំបន់បិទខ្ទប់ នៅភាគខាងជើង និងតំបន់ភាគកណ្តាល ក្នុងនោះរាប់ទាំង១៥នាក់ នៅភាគខាងជើង ខេត្ត Bac Giang និងមាន០២នាក់ នៅភាគខាងជើងខេត្ត Lang Son និងម្នាក់នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ក្នុងចំណោមអ្នកផ្សេងទៀត ។

ក្នុងចំណោមពួកគេទាំងអស់នោះ បានប៉ះពាល់ដំបូងជាមួយអ្នកជំងឺ ដែលត្រូវបានរាយការណ៍ឲ្យដឹង ឬមានទំនាក់ទំនងនឹងអ្នកនៅម្តុំគ្នា ដែលស្ថិតក្នុងទីតាំងជាច្រើនដែលឆ្លងជំងឺ ។

ពលរដ្ឋជិត៩៧០.០០០នាក់ ដែលជាបម្រើការងារ ជួរមុខទប់ទល់នឹងជំងឺកូវីដ-១៩ ភាគច្រើនជាមន្ត្រីសុខាភិបាលបានចាក់វ៉ាក់សាំងកាលពីថ្ងៃសុក្រ ។

គិតត្រឹមម៉ោង៦និង០០ព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍នេះ វៀតណាម មានក្នុងកំណត់ត្រាសរុបចំនួន២.៣៧៧នាក់ដែលជាករណីឆ្លងក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top