ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្រេចបន្ដបិទខ្ទប់ រដ្ឋធានីញូវដេលីជាង ១ខែទៀត ដោយសារតួលេខឆ្លង និង ស្លាប់ស្ថិតនៅ កម្រិតខ្ពស់ដដែល

ញូវដេលី ៖ តំបន់រដ្ឋធានីញូវដេលី របស់ប្រទេសឥណ្ឌា បានប្រកាសពីថ្ងៃអាទិត្យ នូវការពន្យារពេលមួយសប្តាហ៍ នៃការចាក់សោវីរុសរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែឧសភា ដោយរក្សាការរឹតបន្តឹងនេះ ឱ្យមានរយៈពេលជាងមួយខែទៀត។

ការចាក់សោរ ដែលត្រូវបានកំណត់កាលពីថ្ងៃទី ១៩ ខែមេសា ត្រូវបានកំណត់បញ្ចប់នៅថ្ងៃច័ន្ទនេះ ប៉ុន្ដែតំបន់រដ្ឋធានី បានបញ្ជាក់ថា មានករណីឆ្លងវីរុសថ្មីជាង ២៨,០០០ ករណី នៅថ្ងៃទី២០ ខែមេសា ប៉ុន្តែចំនួននេះបានធ្លាក់ចុះ ដល់ ៦,៤៣០ កាលពីថ្ងៃសៅរ៍។

លោក Arvind Kejriwal ប្រមុខរដ្ឋមន្រ្តី នៃរដ្ឋបាលក្រុងញូវដេលី បានលើកឡើងថារដ្ឋាភិបាល ក្នុងតំបន់ពិតជាបាត់បង់នូវអ្វី ដែលសម្រេចបានតាមរយៈការចាក់សោរ ដោយសម្តែងក្តីសង្ឃឹមថា ការពន្យារពេលចុងក្រោយនេះ នឹងធ្វើឱ្យស្ថានការណ៍ប្រសើរឡើង បន្ថែមទៀត។

នៅពេលមានករណីកើនឡើង តំបន់រដ្ឋធានីមានការខ្វះខាតយ៉ាងខ្លាំង នៃគ្រែមន្ទីរពេទ្យ និងអុកស៊ីសែនវេជ្ជសាស្ត្រ ។ លោក Kejriwal បានចង្អុលបង្ហាញ នៅពេលក្រោយថា កង្វះអុកស៊ីសែនបានធូរស្បើយ ប៉ុន្តែបើយោង តាមរបាយការណ៍ ក្នុងស្រុកប្រហែល ៩០ ភាគរយនៃគ្រែថែទាំឯកទេស នៅតែពោរពេញដោយអ្នកជំងឺ ដែលធ្វើឱ្យតំបន់នេះ ស្ថិតក្នុងវិបត្តិនៃការថែទាំសុខភាព។

កាលពីថ្ងៃអាទិត្យប្រទេសឥណ្ឌា បានរាយការណ៍អំពីការឆ្លងថ្មី សរុបចំនួន ៣១១,០០០ នាក់ ដោយចំនួនករណី ដែលបានបញ្ជាក់លើសពី ៣០ ម៉ឺននាក់ ចាប់តាំងពីថ្ងៃទី២២ ខែមេសា និងចំនួនអ្នកឆ្លងកើន ដល់ប្រមាណ ២៤,៦៨ លាននាក់ ៕
ដោយ ឈូក បូរ៉ា

To Top