ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស បន្ធូរបន្ថយការរឹតត្បិត ទោះបីជាមានក្តីកង្វល់ នឹងវីរុសក្លាយពូជក្តី

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស ភាគច្រើនចាត់វិធានការសំខាន់មួយ ឆ្ពោះទៅរកភាពប្រក្រតីនៅថ្ងៃច័ន្ទនេះ ដោយសារការរឹតត្បិត ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយ ទោះបីមានការព្រួយបារម្ភអំពី ការរីករាលដាលនៃជំងឺ ដែលអាចចម្លងបានក៏ដោយ ។

នៅទូទាំងប្រទេសអង់គ្លេស វែលស៍ និងប្រទេសស្កុតឡែន ភាគច្រើនការធ្វើបដិសណ្ឋារកិច្ចក្នុងផ្ទះ នៅក្នុងហាងស្រាភោជនីយដ្ឋាន និងហាងកាហ្វេ និងរោងកុន សារមន្ទីរ និងកន្លែងកីឡា គឺបើកទ្វារជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែមកនេះ ។

ប៉ុន្តែ ការបន្ធូរបន្ថយនឹងមិនមាន រហូតដល់ថ្ងៃទី២៤ ខែឧសភាសម្រាប់អៀរឡង់ខាងជើង ។

ប្រជាជន និងក្រុមគ្រួសារក៏នឹងអាចបំពេញ តាមការរឹតត្បិតមួយចំនួននៅក្នុងផ្ទះឯកជន ហើយការធ្វើដំណើរអន្តរជាតិ នឹងបន្តទៅប្រទេស ដែលបានជ្រើសរើសរួមមាន ព័រទុយហ្កាល់ ។

លោកនាយករដ្ឋមន្រ្តី Boris Johnson បានថ្លៃកាលពីថ្ងៃអាទិត្យថា “ជាមួយគ្នានេះដែរ យើងបានឈានដល់ ចំណុចសំខាន់មួយទៀត នៅក្នុងផែនទីបង្ហាញផ្លូវ របស់យើងពីការជាប់គាំង ប៉ុន្តែយើងត្រូវតែចាត់វិធានការបន្ទាប់នេះ ដោយការប្រុងប្រយ័ត្នខ្ពស់” ។

លោកបានថ្លែងទៀតថា “យើងកំពុងរក្សាការរីករាលដាល របស់វីរុសក្លាយពូជដែល ត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា ក្រោមការសង្កេត យ៉ាងយកចិត្តទុកដាក់បំផុត និងចាត់វិធានការរហ័ស ដែលអត្រាឆ្លងមានការកើនឡើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top