ព័ត៌មានអន្តរជាតិ

អាមេរិក៖ ចិន កំពុងតែទទូចឲ្យមាន កិច្ចពិភាក្សាអំពី អាវុធនុយក្លេអ៊ែ

បរទេស៖ ឯកអគ្គរដ្ឋទូតផ្នែកទប់ស្កាត់ អាវុធរបស់សហរដ្ឋអាមរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទ អង្គការសហប្រជាជាតិមួយ នៅថ្ងៃអង្គារនេះថា ប្រទេសចិនកំពុងតែទទួចឲ្យ មានកិច្ចពិភាក្សាទ្វេភាគីជាមួយសហរដ្ឋអាមេរិក ស្តីពីអាវុធនុយក្លេអ៊ែ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងពន្លឿនកិច្ចប្រឹងប្រែង កាត់បន្ថយឃ្លាំងស្តុកអាវុធនុយក្លេអ៊ែ។

ដោយពោលសំដៅដល់ សាធារណរដ្ឋប្រជាមានិតចិន លោក Robert Wood បានមានប្រសាសន៍យ៉ាងដូច្នេះថា “បើទោះជា PRC មានការបង្កើនជាខ្លាំងនូវឃ្លាំង អាវុធនុយក្លេអ៊ែរបស់ខ្លួនក៏ដោយ ក៏ជាអកុសល ក៏វានៅតែទទូចឲ្យមានការពិភាក្សា ពីការកាត់បន្ថយហានិភ័យ អាវុធនុយក្លេអ៊ែទ្វេភាគី ជាមួយសហរដ្ឋអាមេរិក”។

លោកបាននិយាយបន្ថែមទៀតថា “មកទល់ពេលបច្ចុប្បន្ននេះ ទីក្រុងប៉េកាំងមិនមានឆន្ទៈ ចូលរួមប្រកបដោយអត្ថន័យ ឬក៏បង្កើតកិច្ចពិភាក្សាជំនាញ ស្រដៀងគ្នាទៅនឹងកិច្ចពិភាក្សា ដែរយើងបានធ្វើជាមួយប្រទេសរុស្ស៊ីនោះទេ ហើយយើងសង្ឃឹមដោយស្មោះថា នោះនឹងមានការផ្លាស់ប្តូរ”។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នៅដើមឆ្នាំនេះ បានព្រមព្រៀងគ្នាបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START សម្រាប់រយៈពេល ៥ឆ្នាំទៀត ដោយរក្សានូវសន្ធិសញ្ញាពីមុន កម្រិតចំនួនដាក់ប្រើប្រាស់អាវុធនុយក្លេអ៊ែ យុទ្ធសាស្ត្រដ៏ធំបំផុតទាំងពីរក្នុងពិភពលោក ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×