ព័ត៌មានអន្តរជាតិ

គម្រោងថាមពលនុយក្លេអ៊ែរ កំពុងជម្រុញទំនាក់ទំនងចិន និងរុស្សី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា គម្រោថាមពលនុយក្លេអ៊ែររបស់ចិន និងរុស្សីដែលកំពុង ចាប់ផ្តើមដំណើរការនៅពេលនេះ កំពុងតែជួយជម្រុញឲ្យចំណង ទំនាក់ទំនងទ្វេរភាគី កាន់តែល្អប្រសើរឡើង។

សេចក្តីប្រកាសដែលត្រូវបាន ចេញផ្សាយដោយផ្ទាល់ពីសំណាក់ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន ដោយបញ្ជាក់ទៀតថា ទាំងប្រធានាធិបតីចិនលោក Xi Jinping និងលោកប្រធានាធិបតីរុស្សី Vladimir Putin ក៏នឹងត្រូវមានវត្តមានចូលរួម ក្នុងការបើកដំណើរគម្រោងនេះ នៅថ្ងៃពុធផងដែរតាមរយៈវិដេអូខល។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសលោក Zhao Lijian បានបន្តទៀតថាពិធីចុះហត្ថលេខា ដែលនឹងត្រូវបានគេមើលឃើញថា នឹងធ្វើឡើងនៅចំពេលដែលចិន និងរុស្សីប្រារព្ធខួបទំនាក់ទំនង លើកទី២០ របស់ខ្លួនផងដែរ។

ក្រោយពិធីសម្ភោធនោះមានន័យថា ការដ្ឋានសាងសងរោងចក្រដើរដោយ ថាមពលនុយក្លេអ៊ែរដែលមានឈ្មោះថា Tianwan និងរោងចក្រ Xudapu ដែលវាត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាគម្រោងសហប្រតិបត្តិការ លើវិស័យថាមពលនុយក្លេអ៊ែរ ធំបំផុតរបស់ប្រទេសទាំងពីរផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top