ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការស្វែង​ រករបស់កងទ័ពជើងទឹក ឥណ្ឌា បន្តដល់ថ្ងៃទី៣ ខណៈមនុស្សជាច្រើននាក់ បន្តបាត់ខ្លួននៅឡើយ

បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា បេសកកម្មស្វែងរក និងជួយសង្គ្រោះ ដោយក្រុមកងកម្លាំងជើងទឹក ឥណ្ឌាបានឈានចូល ដល់ថ្ងៃទី៣ហើយបន្ទាប៉ពីព្យុះស៊ីក្លូន ដ៏អាក្រក់មួយ បានវាយបោកបក់យ៉ាងខ្លាំង នៅភាគខាងលិចប្រទេស និងបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់នៅបន្ត បាត់ខ្លួននៅឡើយ។

ព្យុះស៊ីក្លូនដែលមានឈ្មោះថា Tauktae ត្រូវបានគេទទួលស្គាល់ថា ជាព្យុះដែលមានកម្លាំងបំផុត មិនធ្លាប់មានឡើយរបស់ឥណ្ឌា ហើយវាបានធ្វើឲ្យមនុស្ស៤០នាក់ មកហើយបាត់បង់ជីវិត នៅរដ្ឋភាគខាងលិច Gujarat គិតត្រឹមយប់ថ្ងៃចន្ទ។

ព្យុះនេះត្រូវបានគេដឹងថា បានចាប់ផ្តើមឡើងនៅក្នុងសមុទ្រ អារ៉ាប់ហើយបន្តដំណើរឆ្លងកាត់រដ្ឋ Maharashatra មុនពេលវាធ្វើដំណើរ ទៅដល់រដ្ឋ Gujarat
ក្នុងពេលដែលកម្លាំង របស់វាបានកើនឡើងដល់កម្រិតកំពូល ដោយមានជាភ្លៀង ធ្កាក់យ៉ាងខ្លាំងក្លាផងដែរ ។

នៅថ្ងៃពុធនេះផងដែរ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏ត្រូវមានផែនការក្នុងការធ្វើដំណើរ មកបំពេញទស្សនកិច្ច នៅក្នុងរដ្ឋ Gujarat នេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top