ព័ត៌មានអន្តរជាតិ

អាមេរិក និងបារាំងនៅតែបន្តមានជំហផ្ទុយគ្នាចំពោះ បញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែល

បរទេស៖យោងតាម ការចេញផ្សាយរបស់ CNA នៅថ្ងៃនេះបានឲ្យដឹងថាជម្លោះនៅក្នុងតំបន់ មជ្ឈឹមបូព៍ាបានកំពុងធ្វើឲ្យជំហរបស់ លោកខាងលិច ជាពិសេសយូអិនជាមួយនឹងអាមេរិក និងបារាំងមានករផ្ទុយពីគ្នាជាលើកដំបូង គិតចាប់តាំងតែពីពេលដែលលោក ប្រធានាធិបតីអាមេរិក Joe Biden ឡើងកាន់តំណែង ជាលើកដំបូង។

ទោះបីជាបច្ចុប្បន្នខ្លួនកំពុងមានមតិផ្ទុយពីអាមេរិក ក្តីប៉ុន្តែបារាំងទើបតែបានដាក់សេចក្តីព្រាង លើដំណោះស្រាយថ្មីមួយទៀតហើយទៅឲ្យ ក្រុមប្រឹក្សាអង្គការ សហប្រជាជាតិដើម្បីអាចបញ្ចប់ ទៅនៃជម្លោះរវាងA EA pollens ē.ប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែល ព្រមទាំងអាចដំណើរការបញ្ចូនជំនួយមនុស្សធម៍ទៅកាន់ តំបន់ហ្គាហ្សាស្ទ្រីបផងដែរ។

គួរឲ្យដឹងដែរថាអាមេរិក បានបន្តធ្វើការបដិសេធមិនទទួលយកដំណោះស្រាយ ស្រដៀងគ្នានេះឡើយកាលពីប៉ុន្មានថ្ងៃមុន នោះឡយហើយដោយអះអាងថា ខ្លួនកំពុងតែស្វែងរកដំណោះស្រាយ ផ្សេងចំពោះវិបត្តិនេះ។

អ្នកនាំពាក្យរបស់អាមេរិក នៅឯអង្គការសហប្រជាជាតិបាននិយាយថាពួកយើងផ្ដោតសំខាន់ទៅលើ ការរឹតបន្តឹងផ្នែកការទូតដែល កំពុងស្ថិតនៅក្នុងដំណើរការហើយដោយជឿជាក់ថា វានឹងអាចនាំឲ្យទៅដល់ការបញ្ចប់ទៅនៃការប្រើប្រាស់ ហិង្សាដាក់គ្នា៕ ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×