Covid-19

វៀតណាម ត្រៀមកញ្ចប់លុយ ១,១ពាន់លានដុល្លារ ទិញវ៉ាក់សាំង

បរទេស៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មានបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអំពី ផែនការក្នុងការចំណាយ លុយប្រមាណជា ២៥,២ទ្រីលានដុង ឬត្រូវជាង១,១ពាន់លានដុល្លារ ដើម្បីទុកយកទៅចំណាយក្នុងការ ទិញវ៉ាក់សាំងថ្មីប្រមាណជា ១៥០លានដូស។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងហិរញ្ញវត្ថុបានបន្តទៀតថា សំណើរកញ្ចប់ថវិកានេះត្រូវបានផ្ញើទៅ ដល់រដ្ឋាភិបាលសម្រាប់ ការអនុម័តរួចរាល់ហើយ ហើយនឹងប្រើប្រាស់លុយទាំងនោះទាំងអស់ គឺជាកញ្ចប់របស់រដ្ឋាភិបាលទាំងអស់។

បន្ទាប់ពីបានជោគជ័យ ក្នុងការរាំងខ្ទប់ការរាតត្បាតបាន យ៉ាងជោគជ័យកាលពីឆ្នាំទៅ ប៉ុន្តែនៅឆ្នាំនេះគិតចាប់តាំងតែពីខែមេសា មកការផ្ទុះរាលដាលសាជាថ្មី បានធ្វើឲ្យកូវីដឆ្លងទៅកាន់ មនុស្សប្រមាណជា ១៦៧៧នាក់ថ្មីបន្ថែមទៀត ដែលក្នុងនោះរាប់រយនាក់កម្មកររោងចក្រ នៅភាគខាងជើងនៃប្រទេស។

គួរបញ្ជាក់ឲ្យដឹងដែរថា គិតមកត្រឹមសប្តាហ៍នេះចំនួននៃ អ្នកឆ្លងរបស់វៀតណាមគឺ មានចំនួនត្រឹមតែ ៤៧២០នាក់ប៉ុណ្ណោះ ហើយចំនួនអ្នកបាត់បង់ជិវិត មានទៅដល់ ៣៧នាក់ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top