Covid-19

តៃវ៉ាន់ សុំជំនួយថ្នាំវ៉ាក់សាំងកូវីដ១៩ ពីអាមេរិក

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា លោកបាននិយាយជាមួយ រដ្ឋមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលការជួយឲ្យ ទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ ហើយលោកបានឆ្លើយតបថា លោកនឹងយកបញ្ហានេះ ទៅពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន ស្របពេលមានការឆ្លងកើនឡើងនៅតៃវ៉ាន់។

ការប្រយុទ្ធប្រឆាំងរបស់ តៃវ៉ាន់ចំពោះជម្ងឺកូវីដ១៩ មានភាពលំបាក់ស្មុគស្មាញខ្លាំង ដោយសារតែកង្វះថ្នាំវ៉ាក់សាំង ដោយមានថ្នាំវ៉ាក់សាំងត្រឹមតែប្រហែល ៧០០.០០០ បានមកដល់ទៅពេលកំណត់ ដោយរួមបញ្ចូលទាំងថ្នាំវ៉ាក់សាំង AstraZeneca ចំនួន ៤១០.០០០ នៅក្នុងសប្ដាហ៍នេះផង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ លោក Chen Shih-chung បានមានប្រសាសន៍ប្រាប់ថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីសុខាភិបាល និងមនុស្សជាតិអាមេរិក លោក Xavier Becerra តាមវីដេអូខលមួយ ស្តីពីសហប្រតិបត្តិការវេជ្ជសាស្ត្រ។

លោក Chen Shih-chung បានមានប្រសាសន៍ដូច្នេះថា “ដែលកាន់តែសំខាន់នោះ គឺយើងបានលើកឡើងថា ការរាតត្បាតឆ្លងនៅតៃវ៉ាន់ កំពុងតែមានសន្ទុះកើនឡើង ហើយនៅចំណុចនេះ យើងត្រូវការបន្ទាន់ជាចាំបាច់នូវថ្នាំវ៉ាក់សាំង និងសង្ឃឹមថា លោកអាចគាំទ្រតៃវ៉ាន់ នៅពេលវានិយាយដល់រឿងថ្នាំវ៉ាក់សាំង ដែលសហរដ្ឋអាមេរិកនងបញ្ចេញ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×