ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ប្តេជ្ញាជួយផ្តល់ជំនួយមនុស្សធម៌ ឲ្យតំបន់ហ្គាហ្សា

បរទេស៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ និងការស្ថាបនាឡើងវិញ ដល់តំបន់ហ្គាហ្សា ស្របពេលដែលោកកោតសរសើរ ដល់កិច្ចព្រមព្រៀងមួយបញ្ចប់ការ ប្រយុទ្ធគ្នារយៈពេល ១១ថ្ងៃ រវាងអ៊ីស្រាអែលនិងពួកហាម៉ាស់។

ក្រោយពីមានព័ត៌មាន ស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានោះ លោក ចូ បៃដិន ក៏បានសន្យាបំពេញប្រព័ន្ធការពាំរមីស៊ីល Iron Dome របស់អ៊ីស្រាអែល បើទោះជាមានការតវ៉ា ពីសមាជិកបក្សលទ្ធិប្រជាធិបតេយ្យ ឲ្យបោះបង់ចោលកិច្ចព្រមព្រៀង លក់អាវុធអាមេរិក ឲ្យដល់ប្រទេសអ៊ីស្រាអែលក៏ដោយ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងធ្វើការងារនៅអង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធអន្តរជាតិផ្សេងទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌ឲ្យបានលឿន និងត្រៀមការគាំទ្រអន្តរជាតិ សម្រាប់ប្រជាជននៅក្នុងតំបន់ហ្គាហ្សា និងកិច្ចប្រឹងប្រែងកសាង ឡើងវិញនៃតំបន់ហ្គាហ្សា ។

តាមសេចក្តីរាយការណ៍ លោកបានទទូចថា ជំនួយកសាងឡើងវិញ នឹងត្រូវបានផ្តល់ឲ្យក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរប៉ាឡេស្ទីន និងមិនមែនជាមួយពួកហាម៉ាស់ ដែលសហរដ្ឋអាមេរិក ចាត់ទុកថា ជាអង្គការភេរវកម្មនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top