ព័ត៌មានអន្តរជាតិ

អ៊ីតាលី អនុម័តកញ្ចប់ ថវិកា ជំនួយបន្ថែម៤០ពាន់លានអ៊ឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ច

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសអ៊ីតាលី ទើបតែបានប្រកាស អនុម័តកញ្ចប់ថវិកា ជំនួយប្រមាណជា ៤០ពាន់លានអ៊ឺរ៉ូប បន្ថែមទៀត ដើម្បីអាចជួយស្តារសេដ្ឋកិច្ច ជាតិ ឡើងវិញ។

នៅក្នុងកញ្ចប់ថវិកា ទាំងអស់ ប្រាក់ប្រមាណជា១៧ពាន់លានអ៊ឺរ៉ូ នឹងត្រុវប្រើប្រាស់ទៅលើ កិច្ចការងារគាំទ្រ ដល់ក្រុមហ៊ុនឯកជន និងរដ្ឋទាំងឡាយហើយ ប្រមាណ ជា៩ពាន់លានអ៊ឺរ៉ូទៀត សម្រាប់គាំទ្រដល់ បញ្ហាបំណុលរបស់អាជីវកម្ម ។ ដោយឡែកប្រាក់ប្រមាណ ជា៤ពាន់លានអ៊ឺរ៉ូ នឹងយកទៅប្រើប្រាស់ សម្រាប់ទីផ្សារការងារ ជាពិសេសអ្នកបាត់បង់ការងារ ។

គួរឲ្យដឹងដែរ ថា មកដល់ពេលនេះអ៊ីតាលី បានចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនប្រមាណ ជា២៩លានដូសរួចមកហើយ នៅទូទាំងប្រទេស ដែលពលរដ្ឋ សរុប៩,៣លាននាក់ បានទទួលវ៉ាក់សាំងរួចរាល់គិតត្រឹម ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×