ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ពាន់នាក់ នៅបារាំង ដើរដង្ហែរ នៅតាមដងវិថី ដើម្បីសម្តែងការគាំទ្រ ដល់ប៉ាឡេស្ទីន

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នំា២០២១ ថាមនុស្សរាប់ពាន់នាក់ បានដើរក្បួននៅថ្ងៃសៅរ៍ នៅទីក្រុងប៉ារីស និងទីក្រុងបារាំងដទៃទៀត ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីមានជម្លោះ រយៈពេល១១ថ្ងៃ ជាមួយអ៊ីស្រាអ៊ែល ដែលបានសម្លាប់មនុស្ស ជាង២៦០នាក់ ទាំងសង្ខាង ។

មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង នៅក្នុងតំបន់ក្រីក្រនៅហ្គាហ្សា ដែលជាកន្លែង ដែលបទឈប់បាញ់មួយ កាលពីថ្ងៃសុក្រ បានបញ្ចប់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអ៊ែល ដែលបានសម្លាប់ នៅលើទឹកដីដែលស្ថិតក្រោម ការឡោមព័ទ្ធ និងការបាញ់គ្រាប់រ៉ុក្កែត ចេញឆ្ពោះទៅប្រទេសអ៊ីស្រាអ៊ែល ។

ផ្ទាំងពាណិជ្ជកម្ម

លោក Bertrand Heilbronn ប្រធានសមាគមសាមគ្គីភាព ប៉ាឡេស្ទីន ប្រចាំនៅប្រទេសបារាំង ដែលបានរៀបចំបាតុកម្ម នៅក្រុងប៉ារីស និងបាតុកម្មដទៃទៀត បានលើកឡើងថា “បទឈប់បាញ់គ្នាមិនអាចដោះស្រាយ នូវបញ្ហាបាននោះទេ” ។

អ្នកហែក្បួននៅរដ្ឋធានីបានស្រែក ជាមួយពាក្យស្លោក ដែលបានដាក់ថា “ប៉ាឡេស្ទីន នឹងរស់នៅទឹកដីប៉ាឡេស្ទីន នឹងឈ្នះ” ។ “អ្នកធ្វើឃាតគឺអ៊ីស្រាអ៊ែល អ្នកសមគំនិត គឺម៉ាក្រុង” ហើយយើងទាំងអស់គ្នា ជាជនជាតិប៉ាឡេស្ទីន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top