បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យបានរាយការណ៍ អំពីអ្នកស្លាប់ដោយសារ ជំងឺកូវីដ-19 ថ្មីចំនួន ១៧ នាក់ ដែលនេះ បាននាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៧៧៦ នាក់ និង បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៣ ៣៨២នាក់ ដូច្នេះសរុបអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសថៃកើនឡើង ដល់ ១២៩ ៥០០នាក់ ចាប់តាំងពីវីរុសនេះ បានរាតត្បាតនៅខែមករា ឆ្នាំ២០២០ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង ស្ថានភាពជំងឺកូវីដ-19 (CCSA) បាននិយាយថា អ្នកស្លាប់ថ្មីចំនួន ១៥ នាក់ត្រូវបានគេរាយការណ៍ នៅទីក្រុងបាងកក និង២នាក់នៅ ខេត្តសុងក្លានិងឈៀងម៉ៃ។
ចំណែកក្នុងចំណោមករណីឆ្លងថ្មី ដែលបានរកឃើញ គឺ ២,៩២២ នាក់ស្ថិតនៅក្នុងចំនួន ប្រជាជនទូទៅ និង ៤៦០ នាក់រកឃើញ នៅក្នុងពន្ធនាគារ៕ ប្រែសម្រួលៈ ណៃ តុលា