ព័ត៌មានអន្តរជាតិ

អាមេរិក នៅតែស្រពិចស្រពិល ជុំវិញការវិលត្រឡប់របស់អ៊ីរ៉ង់ ទៅអនុវត្ដកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានឲ្យដឹងថា វានៅតែមិនច្បាស់ថា តើទីក្រុងតេអេរ៉ង់ មានឆន្ទៈក្នុងការចាត់វិធានការ ដើម្បីវិលត្រឡប់ទៅរកការអនុលោមតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬយ៉ាងណា។

លោក Blinken បានលើកឡើងថា“ សំណួរលេចធ្លោដែលជាសំណួរ ដែលយើងមិនទាន់មានចំលើយនៅឡើយ គឺថាតើអ៊ីរ៉ង់សុខចិត្តធ្វើអ្វី ដែលចាំបាច់ដើម្បីត្រលប់មក អនុវត្តតាមកិច្ចព្រមព្រៀងវិញឬយ៉ាងណា” ។

លោកបានលើកសំណួរដដែល ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអេប៊ីស៊ី កាលពីព្រឹកថ្ងៃអាទិត្យ។ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានលើកឡើងថា កិច្ចពិភាក្សាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ នៅទីក្រុងវីយែន បានបញ្ជាក់ច្បាស់ពីអ្វី ដែលភាគីនីមួយៗត្រូវធ្វើ ដើម្បីត្រលប់ទៅរកការអនុលោមតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។

លោកបានបន្ថែមថា“ ហើយអ្វីដែលយើងមិនទាន់បានឃើញ គឺថាតើអ៊ីរ៉ង់ត្រៀមខ្លួន និងមានឆន្ទៈក្នុងការ សម្រេចចិត្តធ្វើអ្វីដែលខ្លួនត្រូវធ្វើ។ នោះគឺជាការសាកល្បង ហើយយើងមិនទាន់ មានចម្លើយនៅឡើយទេ” ។

សហរដ្ឋអាមេរិក និងភាគីដែលនៅសេសសល់ក្នុង JCPOA រួមមានអ៊ីរ៉ង់ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី នឹងធ្វើសមាហរណកម្មនៅសប្តាហ៍ក្រោយ សម្រាប់កិច្ចចរចាជុំទី ៥ នៅទីក្រុងវីយែន ក្នុងគោលបំណងធ្វើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានឲ្យដឹងនៅមុនថ្ងៃនោះថា អ៊ីរ៉ង់ នឹងបន្តកិច្ចចរចានុយក្លេអ៊ែរ រហូតដល់មានកិច្ចព្រមព្រៀងចុងក្រោយ ៕

ដោយ ឈូក បូរ៉ា

To Top