ព័ត៌មានអន្តរជាតិ

ថ្ងៃនេះវៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ៦០នាក់ ចំនួនសរុបកើនឡើង ដល់ជិត ៥៥០០នាក់

ហាណូយ ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៥៧ករណីនៅថ្ងៃអង្គារនេះ យោងតាមក្រសួង សុខាភិបាលបានឲ្យដឹងថា ម៉ោងក្នុងស្រុកពីថ្ងៃច័ន្ទដល់ម៉ោង ៦ ព្រឹកថ្ងៃអង្គារនេះ ដែលធ្វើឲ្យចំនួនករណីឆ្លង សរុបនៅក្នុងប្រទេស កើនឡើងដល់ ៥,៤៦១ នាក់ ។

ករណីថ្មីដែលជាការឆ្លង មេរោគសហគមន៍ទាំងអស់ ដែលត្រូវបានរកឃើញ នៅតាមតំបន់ភាគខាងជើង រួមមាន ៤៥ នៅក្នុងចំណុចឆ្លងរាលដាល នៃខេត្ត Bac Giang និង ៤ ករណីទៀត នៅរដ្ឋធានីហាណូយ និងខេត្ត Lang Son ។

បន្ទាប់ពីរកឃើញករណីថ្មី នៃជំងឺកូវីដ-១៩ ដែលមានប្រភពបញ្ជូន មិនស្គាល់នៅក្នុងទីក្រុងហាណូយ អាជ្ញាធរក្រុងបានបញ្ជា ឱ្យគ្រប់ទីកន្លែងអាហារដ្ឋាន និងភេសជ្ជៈ និងសាឡនកក់សក់ ត្រូវបិទចាប់ពីថ្ងៃរសៀល ថ្ងៃអង្គារនេះទៅ ។

ទីក្រុងហាណូយ បានហាមឃាត់ការប្រមូល ផ្តុំមនុស្សជាង ១០ នាក់រួចហើយ នៅតាមទីសាធារណៈ និងបានបិទហាងខារ៉ាអូខេ បារ មជ្ឈមណ្ឌលហ្គេម និងរោងកុនទាំងអស់ នៅដើមខែឧសភា ។

យោងតាមសេចក្តី ជូនដំណឹងមួយ ដែលចេញដោយអាជ្ញាធរ កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា កន្លែងទទួលទានអាហារ និងភេសជ្ជៈ អាចអនុញ្ញាតបានតែនៅពេលណា ដែលពលរដ្ឋត្រូវតែបញ្ឈប់ សកម្មភាពកម្សាន្ត ការហាត់ប្រាណ និងការជួបជុំធំ ៗ នៅក្នុងឧទ្យានសួនច្បារ និងកន្លែងសាធារណៈដទៃទៀត ៕
ដោយ ឈូក បូរ៉ា

To Top