ព័ត៌មានអន្តរជាតិ

ពលរដ្ឋម៉ាឡេស៊ី កាន់តែច្រើន បន្តធ្វើការងារ ពីផ្ទះខណៈដែលកូវីដ កំពុងវាយលុយ សាជាថ្មី

បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេស ម៉ាឡេស៊ី លោក Ismail Sabri Yaakob កាលពីថ្ងៃសុក្រនេះ បានប្រកាសថា ការរឹតបន្តឹងបន្ថែមពីសំណាក់ រដ្ឋាភិបាលម៉ាឡេស៊ី ទៅលើបញ្ហាប្រយុទ្ធ ប្រឆាំងនឹងកូវីដ គឺបានធ្វើឡើងហើយក្នុងនោះ ក៏មានទាំងការដាក់កំហិត ចំពោះអ្នកធ្វើការងារពីផ្ទះ និងការកំណត់ពេលវេលា និងចំនួនបុគ្គលិក នៅតាមកន្លែងធ្វើការនីមួយៗផង ។

នៅក្នុងសន្និសិទកាសែតរួមមួយ ជាមួយនឹងលោករដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក Noor Hisham Abdullah ផងលោក Yaakob បានបន្តថាអ្នកធ្វើការប្រមាណ ជា៨០ភាគរយ នៅក្នុងវិស័យ សាធារណៈនិង៤០ភាគរយ ពីវិស័យឯកជននឹងទាមទារចាំបាច់ឲ្យធ្វើការងារពីផ្ទះរបស់ពួកគេ។

យោងតាមការបញ្ជាក់ ដោយលោកនាយករដ្ឋមន្ត្រី Muhyinddin Yassin កាលពីថ្ងៃទី១០ខែឧសភាកន្លងមក ក៏បានបញ្ជាក់ដែរថា ការរឹតត្បិតប្រទេសសាជាថ្មីនេះ នឹងត្រូវកំណត់ ឲ្យបុគ្គលិក និងអ្នកគ្រប់គ្រង តាមក្រុមហ៊ុននានា មិនដល់៣០ភាគរយឡើយ ដែលអាចធ្វើដំនើរទៅធ្វើការ នៅកន្លែងធ្វើការបាន ។

គោលការណ៍រឹតបន្តឹង ដដែលនោះ ក៏បានបញ្ជាក់ដែរថា សេវាធ្វើដំណើរសាធារណៈ ក៏ត្រូវកាត់បន្ថយមមកត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ជារៀងរាល់ថ្ងៃរហូទដល់ មានការប្រកាសសាជាថ្មី ពីសំណាក់រដ្ឋាភិបាល នៃប្រទេសម៉ាឡេស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top