ព័ត៌មានអន្តរជាតិ

វៀតណាម ផ្ទុះជាថ្មីនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រោយរកឃើញអ្នកឆ្លងថ្មីជិត ៣០០នាក់

បរទេស ៖ អាជ្ញាធរសុខាភិបាល វៀតណាម បានបញ្ជាក់ពីការឆ្លង វីរុសកូវីដ១៩ក្នុងសហគមន៍ ចំនួន ២៨៧ នាក់ កាលពីយប់ថ្ងៃអង្គារ ដោយបាននាំឱ្យតួលេខឆ្លង សរុបប្រចាំថ្ងៃ របស់ប្រទេសវៀតណាម កើនដល់កម្រិតខ្ពស់បំផុតគឺ ៤៤៤នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ភាគច្រើន នៃអ្នកជំងឺដែលឆ្លងថ្មីគឺ ២៤៣ នាក់ត្រូវបានគេកត់ត្រា ទុកនៅចំណុចកណ្តាល នៃខេត្តបាកយ៉ាង ដែលជាប់ព្រំដែនទីក្រុងហាណូយ ។ ទាំងអស់នេះទាក់ទង នឹងការឆ្លងជាចង្កោមនៅឯសួន ឧស្សាហកម្មចំនួន ៣ ក្នុងការបង្កហេតុ គឺក្វាងចូវ, វ៉ាន់ទ្រុង និង Song Khe – Noi Hoang។

ទីក្រុងហាណូយបានកត់ត្រា នូវករណីចំនួន ១២ ករណីមួយក្នុងចំណោមករណីទាំងនោះ នៅឯមន្ទីរពេទ្យខេ ដែលទើបតែត្រូវបានបើកឡើងវិញ បន្ទាប់ពីបិទរយៈពេល ១៧ ថ្ងៃ។ អ្នកឆ្លង ៦នាក់ទៀត គឺជាប់ទាក់ទងជាមួយករណី ដែលបានឆ្លងមុនៗ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top