ព័ត៌មានអន្តរជាតិ

ថ្ងៃនេះចំនួនអ្នកស្លាប់​ ដោយសារជំងឺកូវីដ-១៩ នៅប្រេស៊ីល កើនឡើងដល់ជាង ៤៥ម៉ឺននាក់ហើយ

រីយ៉ូ៖ ក្រសួងសុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងថា មានមនុស្សស្លាប់ថ្មីចំនួន ២,១៧៣ នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនប្រជាជនស្លាប់ សរុបកើនឡើងដល់ ៤៥២,០៣១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាកប្រេស៊ីល បានឲ្យដឹងថា ករណីឆ្លងសរុបចំនួន ៧៣,៤៥៣ករណីទៀត ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លង សរុបនៅទូទាំងប្រទេស កើនឡើងដល់ ១៦,១៩៤,២០៩ករណី។

យោងតាមព័ត៌មានពីក្រសួង សុខាភិបាលប្រេស៊ីល បានឲ្យដឹងទៀតថា បច្ចុប្បន្នប្រទេសប្រេស៊ីល មានអ្នកស្លាប់ប្រហែល ២១៥ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។

ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មី នៃការឆ្លង ដែលបណ្តាលឱ្យមានការកើនឡើងនូវករណី និងការស្លាប់ដោយសារមន្ទីរពេទ្យ គ្របដណ្តប់ដោយអ្នកជំងឺកូវីដ-១៩៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×