ព័ត៌មានអន្តរជាតិ

ស្ថាបនិក Huawei អំពាវនាវបុគ្គលិករបស់ខ្លួន ប្រឆាំងទៅនឹងទណ្ឌកម្ម អាមេរិក

បរទេស៖យោងតាម ការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោក Ren Zhengfei បានធ្វើការអំពាវនាវមួយ ទៅកាន់បុគ្គលិករបស់ខ្លួន ក្នុងការបន្តឥទិ្ធពលលើវិស័យនេះបន្តទៀតក្នុងនាមជា អ្នកនាំមុខគេលើបច្ចេកវិទ្យាទន់ឬ Software ទោះបីជាក្រុមហ៊ុនកំពុងប្រឈមមុខ ទៅនឹងបញ្ហាទណ្ឌកម្មដោយអាមេរិក ចំពោះបច្ចេកវិទ្យារឹង Hardware ក្តី។

នៅក្នុងសេចក្តីអំពាវនាវជាលក្ខណៈផ្ទៃក្នុងដែលត្រូវបានមើលឃើញដោយក្រុមអ្នកកាសែតបរទេសលោក Ren បាននិយាយថា ក្រុមហ៊ុនគឺកំពុងផ្តោតសំខាន់ខ្លាំងទៅលើបច្ចេកវិទ្យា Software ពីព្រោះថាកិច្ចការងារ
អភិវឌ្ឍអនាគត គឺពឹងផ្អែកភាគច្រើនទៅលើបច្ចេកវិទ្យានេះ។

រំលឹកដែរថាកាលពីឆ្នាំ២០១៩ក្រុមហ៊ុន Huawei បានទទួលរងនូវទណ្ឌកម្មដែលត្រូវបាន អនុម័តចេញដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលក្នុងនោះមានន័យថា ឧបករណ៍និងផលិតផលទាំងអស់ របស់ Huawei ត្រូវបានហាមឃាត់និងហាមប្រាមក្រុមហ៊ុនជាច្រើនលើលោក ក្នុងការពាក់ព័ន្ធឬផ្គត់ផ្គង់ទៅឲ្យ Huawei។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់លោក Ren បានបន្តទៀតថាទណ្ឌកម្មដែលបាន ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មនិងទីផ្សារ hardware របស់ខ្លួនក្នុងរយៈពេលមួយ ប៉ុន្តែក្រុមហ៊ុននឹងមិនបណ្តោយពេលវេលាឡើយ តាមរយៈការឌីសាញ កម្មវិធី software ជាច្រើនដូចជា AI និងកម្មវិធីសម្រាប់ HarmonyOS ជាដើមដែលអាចប្រើប្រាស់នៅក្នុងឧបករណ៍បច្ចេកវិទ្យាជាច្រើន ជំនួសវិញ៕ប្រែសម្រួល៖ស៊ុនលី


To Top