ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសព្រមព្រៀង ជាមួយ AstraZeneca ផលិតធាតុផ្សំសកម្ម សម្រាប់វ៉ាក់សាំងបង្កា ជំងឺកូវីដ-១៩

រីយ៉ូ៖ រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីល លោក Marcelo Queiroga បានប្រកាស នៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលគ្រោងនឹងចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនផលិតថ្នាំ AstraZeneca នៅសប្តាហ៍ក្រោយ ដើម្បីផលិតធាតុផ្សំសកម្ម ដើម្បីបង្កើតវ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ។

អំឡុងពេលសវនាការ នៅឯសភាតំណាងរាស្រ្តលោក Queiroga បានលើកឡៀងថា“ ជាមួយនឹងការតភ្ជាប់គ្នា ដែលធ្វើឡើងដោយក្រសួងសុខាភិបាល វានឹងអាចធ្វើទៅបាន ដោយមានការប្តេជ្ញាចិត្ត របស់មនុស្សគ្រប់គ្នា ក្នុងការចាក់វ៉ាក់សាំង ដល់ប្រជាជនប្រេស៊ីល ដែលមានអាយុលើសពី ១៨ ឆ្នាំ នៅចុងឆ្នាំ២០២១” ។

យោងតាមលោករដ្ឋមន្រ្តី ការចុះហត្ថលេខាលើ កិច្ចសន្យាគួរតែធ្វើឡើង នៅថ្ងៃទី០១ ខែមិថុនា នៅក្នុងពិធីមួយដែលនឹងត្រូវចូលរួម ដោយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ហើយបន្ទាប់មកផលិតផលនេះ នឹងត្រូវបានផលិត ដោយមូលនិធិ Oswaldo Cruz នៅទីក្រុងរីយ៉ូ។

លោក Queiroga បានចង្អុលបង្ហាញថា ប្រទេសប្រេស៊ីល បានចុះកិច្ចសន្យា ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៦០០ លានដូល្លារ ហូតដល់ឆ្នាំ ២០២២ ដែលក្នុងនោះមានតែជាង ៩០ លានដូស ត្រូវបានចែកចាយទៅរដ្ឋ និងក្រុង។

លោកបានបន្ថែមថា នៅក្នុងខែមិថុនា រដ្ឋាភិបាលនឹងចែកចាយ នូវថ្នាំចំនួន ៤១,៩ លានដូស តិចជាងការព្យាករណ៍ដំបូង ចំនួន ១២ លានគ្រឿង ដោយសារតែខ្វះការផ្គត់ផ្គង់។

យោងតាមរបាយការណ៍ ផ្លូវការចុងក្រោយបង្អស់ បានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូង មានករណីឆ្លងជំងឺកូវូដ -១៩ សរុបចំនួម ១៦,១៩៤,២០៩ ករណី និងមានអ្នកស្លាប់ ចំនួន ៤៥២,០៣១ នាក់ដោយសារជំងឺនេះ៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top