ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានតួកគីជុំវិញ ចំណងមិត្តភាពជាមួយអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានព្រមានប្រទេសតួកគី ចំពោះអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងចាក់សាំងបន្ថែម លើមនោសញ្ចេតនាយោធានិយម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទីក្រុងអង់ការ៉ា បានជំរុញបង្កើនសហប្រតិបត្តិការ ជាមួយទីក្រុងគៀវ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Tayyip Erdogan កាលពីខែមុន បានប្តេជ្ញាគាំទ្រដល់ទីក្រុងគៀវ ស្របពេលដែលមានការបង្កើនកម្លាំងទ័ពរុស្ស៊ី នៅតាមតំបន់ព្រំដែនខ្លួនជាប់ប្រទេសអ៊ុយក្រែន។

នៅពេលនោះ លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ថា ប្រទេសតួកគី ដែលជាសមាជិកណាតូ និងប្រទេសអ៊ុយក្រែន បានចាប់ផ្តើមវេទិកាមួយជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដើម្បីពិភាក្សាគ្នា អំពីសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ប៉ុន្តែបានបន្ថែមថា នេះមិនមែនជាទង្វើប្រឆាំងនឹងប្រទេសទី៣ តាមមធ្យោបាយណាមួយនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងបទសម្ភាសន៍មួយ ជាមួយកសែត Argumenty i Fakty រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា “យើងសូមណែនាំយ៉ាងខ្លាំងក្លាថា សហសេវិកតួកគីរបស់យើង ត្រូវវិភាគស្ថានភាពដោយប្រុងប្រយ័ត្ន និងឈប់បញ្ឆេះមនោសញ្ចេតនា យោធានិយមរបស់ទីក្រុងគៀវ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023