Covid-19

វៀតណាម រកឃើញវីរុស កូរ៉ូណាបំលែងខ្លួន នៅឥណ្ឌា និងចក្រភពអង់គ្លេស ដែលឆ្លងយ៉ាងលឿន តាមខ្យល់

បរទេស៖ យោងតាមសាកលវិទ្យាល័យJohns Hopkins បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៦៩ លាននាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩ ខណៈពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតឆ្លងមួយនេះ បានកើនឡើងដល់ ៣,៥ លាននាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសវៀតណាម គឺបានរកឃើញវីរុសកូរ៉ូណាបំលែងខ្លួននៅឥណ្ឌា និង វីរុសបំលែងខ្លួនថ្មីនៅចក្រភពអង់គ្លេស ដែលឆ្លងរាលដាលយ៉ាងលឿនតាមខ្យល់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងពេលមានការរាតត្បាតនៃវីរុសកូរ៉ូណានេះ ដោយបានបញ្ជាក់ថាមានអ្នកឆ្លងចំនួន ៣៣,២ លាននាក់ និងមានអ្នកស្លាប់ប្រហែល ៥៩៤.០០០ នាក់។

បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលបានឃើញការកើនឡើងនៃការឆ្លងកាលពីខែមុនដែលមានចំនួនសរុប ២៧,៥ លាននាក់ និងអ្នកស្លាប់ជាង ៣១៨ ០០០ នាក់ បន្ទាប់មក ប្រទេសប្រេស៊ីលឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលមានចំនួនអ្នកឆ្លងច្រើនជាង ១៦,៣ លាននាក់ និងជាចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ២ លើពិភពលោកប្រហែល ៤៥៩ ០០០ នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top