ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ប៉ាគីស្ថាន ជួបជាមួយ នឹងមេដឹកនាំអ៊ីរ៉ាក់ ច្រើននាក់ ក្នុងទីក្រុងបាដាដ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានចូលរួម នៅក្នុងកិច្ចប្រជុំ មួយជាមួយ នឹងមេដឹកនាំ អ៊ីរ៉ាក់ជាច្រើននាក់ នៅក្នុងពេល ដែលលោកកំពុង ដំណើរទស្សនកិច្ច ជាផ្លូវការមួយនៅក្នុង ទីក្រុងបាដាដដោយសង្ឃឹម ក្នុងការពង្រឹង ទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែប្រសើរលើគ្រប់វិស័យ។

នៅក្នុងនោះផងដែរ ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ាក់លោក Barham Salih ក៏បានជួបជាមួយនឹងលោក Qureshi ផងដែរហើយជាលទ្ធផលភាគី ទាំងពីរបានពិភាក្សាទៅលើបញ្ហា ទំនាក់ទំនងទ្វេរភាគី និងបង្ហាញពីជំហក្នុងការប្រយុទ្ធ ប្រឆាំងជាមួយនឹង ក្រុមភេវរកម្មផងដែរ។

លោក Qureshi ក៏បានជួបពិភាក្សាជាមួយ នឹងលោកនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Mustafa al Kadhimi ផងដែរដែលកិច្ចប្រជុំ បានចាប់យកប្រធានបទក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទៅ លើកិច្ចការងារសន្តិសុខ និងសេដ្ឋកិច្ចព្រមទាំងវិស័យ យោធាផងដែរ។

នៅក្នុងពេល នៃកិច្ចប្រជុំនោះផងដែរ លោករដ្ឋមន្ត្រីការបរទេសបាគីស្ថាន ក៏បានប្រគល់លិខិតអញ្ជើញ ជាផ្លូវការដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់រូបនេះ ក្នុងការបំពេញទស្សនកិច្ច ទៅកាន់ប្រទេស ប៉ាគីស្ថាន របស់ខ្លួនវិញផងដែរ នាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top