Covid-19

អង្គការសុខភាពពិភពលោក ទទួលស្គាល់វ៉ាក់សាំង Sinovac មួយទៀតរបស់ចិន សម្រាប់ការប្រើប្រាស់ ជាបន្ទាន់ជាផ្លូវការហើយ

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តទទួលស្គាល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិនសម្រាប់ការប្រើប្រាស់ ជាបន្ទាន់ជាផ្លូវការហើយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា វាគឺជាវ៉ាក់សាំងចិនទី ២ ហើយដែលទទួលបានភ្លើងខៀវ ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម។

វាបានបើកទ្វារសម្រាប់ការ ចាក់វ៉ាក់សាំងដែលត្រូវបាន ប្រើនៅក្នុងកម្មវិធី Covax ដែលមានគោលបំណងដើម្បីធានា បាននូវការទទួលថ្នាំបង្ការត្រឹមត្រូវ។

វ៉ាក់សាំងរបស់ចិននេះ គឺត្រូវបានប្រើរួចហើយនៅក្នុងប្រទេសជាច្រើន ត្រូវបានគេណែនាំឱ្យប្រើ សម្រាប់អ្នកដែលមានអាយុ ១៨ឆ្នាំ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top