ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ៖ យន្តហោះយោធាចិន ហោះចូលមកជិត ស្ទើរតែបំពាន ដែនអាកាសខ្លួន

បរទេស ៖ កងកម្លាំងទ័ពជើងអាកាស របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះដឹកជញ្ជូនទ័ពជើងទឹកចិនចំនួន១៦គ្រឿង បានហោះចូលមកជិត ស្ទើរតែបំពាន ដែនអាកាសម៉ាឡេស៊ី ក្រោយយន្តហោះទាំងនោះ ត្រូវចាប់សញ្ញា បានកំពុងធ្វើសមយុទ្ធ ដ៏គួរឲ្យសង្ស័យ លើដែនសមុទ្រចិនខាងត្បូង ។

តាមសេចក្តីរាយការណ៍ កងទ័ពជើងអាកាសម៉ាឡេស៊ី បាននិយាយថា ពួកគេត្រូវបានបង្ខំ ឲ្យចេញយន្តហោះយ៉ាងប្រញាប់ កាលពីថ្ងៃចន្ទ ដើម្បីធ្វើការបញ្ជាក់ឲ្យច្បាស់ ក្រោយយន្តហោះចិន បានហោះចូលក្នុងចម្ងាយ៦០ម៉ាយ ក្បែរតំបន់ឆ្នេរនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងអាកាសម៉ាឡេស៊ី បាននិយាយប្រាប់យ៉ាងដូច្នេះថា ហេតុការណ៍នេះ គឺជាហានិភ័យខ្លាំងក្លាមួយ ចំពោះអធិបតេយ្យភាពនិងសន្តិសុខហោះហើរទូទាំងប្រទេស ព្រោះតែការហោះហើរ កកកុញគ្នានៅលើផ្លូវអាកាស ។

គួរបញ្ជាក់ថា ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់និង វៀតណាម បាននិងកំពុងតែធ្វើការ ប្រជែងគ្នាទាមទារកម្មសិទ្ធិ លើកោះនិងជម្រើសផ្សេងៗ ក្នុងដែនអាកាស ហើយកងកម្លាំងការពារដែនសមុទ្រចិន ជារឿយៗ បានព្រមានទូក និងយន្តហោះបរទេស ឲ្យចេញឲ្យឆ្ងាយ ពីអ្វីដែលខ្លួនហៅថា ជាទឹកដីរបស់ខ្លួន ៕ ប្រែសម្រួល៖ប៉ាង កុង

To Top