ព័ត៌មានអន្តរជាតិ

អីរ៉ង់៖កិច្ចពិភាក្សានុយក្លេអ៊ែ មិនស្ថិតលើផ្លូវទាល់ទេ ប៉ុន្តែបញ្ហាលំបាក នៅតែមាន

បរទេស៖មន្ត្រីនាំពាក្យអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអ៊ីរ៉ង់បានជឿថា រនាំងនៃការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ឡើងវិញ ដែលបានធ្វើឡើងជាមួយមហាអំណាចពិភពលោក គឺមានភាពស្មុគស្មាញ ប៉ុន្តែមិនមែនមិនអាចជោគជ័យនោះទេ និងបានច្រានចោលនូវអ្វីដែលថា កិច្ចចរចាគ្នាមានការជាប់គាំង។

នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់និងមហាអំណាច ទាំង៦ បាននិងកំពុងតែធ្វើការចរចាគ្នា នៅក្នុងទីក្រុងវីយែន ចាប់តាំងពីខែមេសាមក ដើម្បី ដាក់ចេញនូវវិធានការឲ្យទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ឲ្យផ្អាកសកម្មភាពនុយក្លេអ៊ែនិង ការដាក់ទណ្ឌកម្ម ដើម្បីឲ្យកិច្ចព្រមព្រៀងឆ្នាំ២០១៥បន្តជាថ្មី។

មន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ Ali Rabiei បាននិយាយប្រាប់ សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “មិនមានផ្លូវទាល់ក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងវីយែនទេ។ កិច្ចចរចាគ្នាបានឈានដល់ដំណាក់កាលមួយ ដែលបញ្ហាដ៏សំខាន់មួយចំនួន ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត ហើយបញ្ហាទាំងនេះ តម្រូវឲ្យមានការយកចិត្តទុកដាក់ សុក្រឹតនិយម និងពេលវេលាដ៏សមស្រប”។

គួរបញ្ជាក់ថា ចាប់តាំងពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ កាលពី៣ឆ្នាំមុន និងដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់នោះ ទីក្រុងតេអេរ៉ង់ចេញវិធានការប្រឆាំងវិញ ដោយរួមទាំងបង្កើនចំនួនសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួច ដែលជាផ្លូវឆ្ពោះទៅរកការផលិត គ្រាប់បែកនុយក្លេអ៊ែ៕
ប្រែសម្រួល៖ប៉ាង កុង

To Top