Covid-19

ចក្រភពអង់គ្លេស ស្វែងរកបន្ថែមទៀត សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca ដើម្បីទប់ទល់នឹងវីរុសក្លាយពូជ

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស កំពុងពិភាក្សាជាមួយ Oxford និង AstraZeneca សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ពួកគេដែលត្រូវបានកែប្រែ ដើម្បីកំណត់គោលដៅលើវីរុសក្លាយពូជ “បែតា” ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ។

កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងចំនួន ១០០លានដូស ដែលត្រូវបានបង្កើតនៅសាកលវិទ្យាល័យ Oxford និងបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន AstraZeneca ហើយក្រសួងសុខាភិបាលបានឲ្យដឹងថា ដូសបន្ថែមដែលកំពុងពិភាក្សា នឹងត្រូវបានកំណត់ដើម្បីកំណត់គោលដៅ នៃវីរុសបំប្លែងខ្លួនថ្មី B1351 ។

នៅអាហ្រ្វិកខាងត្បូង បានប្រើថ្នាំ AstraZeneca នៅក្នុងខែកុម្ភៈ បន្ទាប់ពីទិន្នន័យបានបង្ហាញថា វាផ្តល់ការការពារតិចតួចបំផុតប្រឆាំង នឹងការឆ្លងពីកម្រិតស្រាលទៅមធ្យម បង្កឡើងដោយវីរុសក្លាយពូជ ដែលលេចធ្លោរបស់ប្រទេស ដែលឥឡូវនេះត្រូវបានគេស្គាល់ថា “បែតា” ក្រោមប្រព័ន្ធដាក់ស្លាកថ្មីរបស់អង្គការសុខភាពពិភពលោក ។

សាកលវិទ្យាល័យ Oxford បានចាត់ទុកអាទិភាពបំផុត នៃការប្រែប្រួលសម្រាប់អ្នកផលិតវ៉ាក់សាំង ហើយក្រុមហ៊ុន AstraZeneca បានកំណត់គោលដៅនៃការបង្កើតវ៉ាក់សាំងថ្មី ប្រឆាំងនឹងវីរុសក្លាយពូជនៅរដូវស្លឹកឈើជ្រុះ ។

ចក្រភពអង់គ្លេស បានប្តេជ្ញាផ្តល់មូលនិធិដល់ការសាកល្បង វ៉ាក់សាំងថ្មីដែលអាចត្រូវបានត្រួតពិនិត្យ យ៉ាងឆាប់រហ័សតាមរយៈនីតិវិធី បទបញ្ជាបន្ទាប់ពីការណែនាំថ្មីនៅក្នុងខែមីនា ។

លោក Matt Hancock រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស កំពុងធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលនៃសមភាគីនៃក្រុម៧ ឬហៅថា(G7) នៅទីក្រុង Oxford នៅចុងសប្តាហ៍នេះ ហើយលោកនឹងប្រើសុន្ទរកថា នៅថ្ងៃពុធនេះដើម្បីបង្ហាញពីតួនាទី របស់អង់គ្លេសនៅក្នុងគម្រោង Oxford-AstraZeneca ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា លោក Hancock ក៏នឹងគូសបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថា នឹងឈានដល់ដំណាក់កាលសំខាន់ នៃការផ្តល់ឱ្យមនុស្សពេញវ័យចំនួន ៣/៤ នូវការចាក់វ៉ាក់សាំងកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃពុធនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top