ព័ត៌មានអន្តរជាតិ

វៀតណាម ដំណើរការ ជើងហោះហើរអន្តរជាតិ ទៅកាន់ក្រុងធំៗ របស់ខ្លួនឡើងវិញ

បរទេស៖ប្រទេសវៀតណាមយោងតាម ការបញ្ជាក់ដោយ CNA នៅថ្ងៃពុធនេះបានឥ្យដឹងថាបានប្រកាសឲ្យដំណើរការ ឡើងវិញនូវជើងហោះហើរ អន្តរជាតិទាំងឡាយមកកាន់ ទីក្រុងធំរបស់ខ្លួន ទាំងហានូយនិងហូជីមិញផងដែរ។

ការប្រកាសនេះធ្វើឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប៉ពីវៀតណាម បានប្រកាសបិជើងហោះហើរ អន្តរជាតិទាំងឡាយទៅកាន់ទីក្រុងធំៗ របស់ខ្លួនជាពិសេសអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ក្រុងហានូយចាប់ពី ថ្ងៃចន្ទរហូតទៅដល់ថ្ងៃទី១៤ខែមិថុនា។

ទោះបីជាយ៉ាងណាក្តីអជ្ញាធរអាកាសចរស៊ីវិល មិនបានធ្វើការប្រកាសលំអិតអំពីមូលហេតុដែលបានទាមទារឲ្យការហោះហើរត្រឡប់មកដំណើរការ វិញមុនផែនការនោះទេប៉ុន្តែគេអាចមើលឃើញថា ការវាយប្រហារសា ជាថ្មីដោយកូវីដនិងការរាតត្បាតភាគច្រើនលើកនេះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ មិនមែនជាករណីនាំចូលពីបរទេសឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top