ព័ត៌មានអន្តរជាតិ

ជប៉ុន បរិច្ចាគ ៨០០លានដុល្លារទៀត ជូនកម្មវិធីវ៉ាក់សាំង របស់ COVAX

បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Yoshide Suga នៅសប្តាហ៍នេះ បានប្រកាសអំពីផែនការមួយដែលរដ្ឋាភិបាល របស់លោកនឹង ធ្វើការបរិច្ចាគប្រាក់ប្រមាណជា៨០០លានដុល្លារ បន្ថែមទៀត ជូនទៅដល់កម្មវិធីចែកជូនវ៉ាក់សាំង ដោយឥតគិតថ្លៃរបស់ WHO ដែលមានឈ្មោះថា COVAX។

កន្លងមកប្រទេសជប៉ុនធ្លាប់ បានប្រកាសបរិច្ចាគប្រាក់ ប្រមាណជា២០០លានដុល្លារម្តងហើយទៅឲ្យកម្មវិធី COVAXហើយប្រទេសជប៉ុនដដែលនេះ ក៏នឹងត្រៀមខ្លួនក្នុងការប្រកាសបរិច្ចាគ ជាវ៉ាក់សាំងជាច្រើនទៀត ទៅឲ្យកម្មវិធីនេះផងដែរបន្ថែមពី ថវិកាទាំងអស់នេះ។

គួរឲ្យដឹងដែរថានៅថ្ងៃពុធនេះលោក Suga នឹងមានឈ្មោះ ជាប្រធាននៃកិច្ចប្រជុំ COVAX ដែលក្នុងនោះក៏មានការចូលរួមពីសំណាក់សហរដ្ឋអាមេរិកព្រម ទាំងអង្គការអន្តរជាតិតូចធំ ទាំងឡាយលើផងដែរក្នុងការចូលរួមធ្វើការប្តេជ្ញាចិត្ត និងសន្យាយក្នុងការគាំទ្រជាថវិកានិងវ៉ាក់សាំងបន្ថែមទៀតសម្រាប់កម្មវិធីនេះ។

មួយរយៈនេះផងដែរក្រុមសមាជិក សភាជប៉ុន ជាច្រើនរូបបានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលក្រុងតូក្យូក្នុងការបរិច្ចាគវ៉ាក់សាំង AstraZeneca ទៅឲ្យកោះតៃវ៉ាន់ផងដែរខណៈដែល
ចំនួនឆ្លងក្នុងសហគមន៍ កំពុងផ្ទុះខ្លាំងនៅលើកោះនេះ ចំណែកឯការចាក់វ៉ាក់សាំងទើបតែធ្វើបាន២ភាគរយប៉ុណ្ណោះនៃពលរដ្ឋរបស់កោះទាំងអស់ ២៣,៥លាននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top