ព័ត៌មានអន្តរជាតិ

អាមេរិក និងប្រទេស ដៃគូហោះហើរ លើប្រទេស សមាជិក ណាតូទាំងអស់

បរទេស ៖ យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រអាមេរិក B-52H Stratofortress តាមសេចក្តីរាយការណ៍ បានធ្វើការហោះហើរ ពីលើប្រទេស ជាសមាជិកអង្គការណាតូទាំង៣០ប្រទេស នៅអាមេរិកខាងជើង និងនៅតំបន់អឺរ៉ុប កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយទីបញ្ជាការ នៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក នៅមុនពេលធ្វើការហោះហើរនោះ បានឲ្យដឹងថា យន្តហោះ B-52 ដែលបច្ចុប្បន្ន ស្ថិតនៅមូលដ្ឋានទ័ពអាកាស ក្នុង ប្រទេសអេស្ប៉ាញ និង យន្តហោះមានមូលដ្ឋាន នៅអាមេរិក គ្រោងធ្វើការហោះហើរ ជាមួយសម្ពន្ធមិត្តណាតូ ជាង២០ នៅទូទាំងទីបញ្ជាការ ប្រយុទ្ធទាំងពីរ ។

លោកឧត្តមសេនីយ៍ Jeff Harrigian បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា “បេសកកម្មយន្តហោះ ទម្លាក់គ្រាប់ បង្ហាញឲ្យភាព នូវភាពជឿជាក់ នៃកងកម្លាំងរបស់យើង ក្នុងការដោះស្រាយស្ថានភាពសន្តិសុខសកល ដែលមានភាពចម្រុះនិង មិនច្បាស់លាស់ ជាងពេលដទៃណាមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង” ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឧត្តមសេនីយ៍រូបនេះ បានបន្តទៀតយ៉ាងដូច្នេះថា “បេសកកម្មនៅថ្ងៃនេះ គឺជាការបង្ហាញដ៏អស្ចារ្យ នៃឧត្តមភាពដែន អាកាសរបស់ណាតូ ហើយនៅពេលរួមគ្នា គ្មានការលំបាកណា ដែលយើងមិនអាចដោះស្រាយ បាននោះទេ” ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top