Covid-19

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ថ្មីដោយសារ ជំងឺកូវីដ-១៩ ជាង ២៥០០នាក់ តួលេខសរុបកើនឡើងដល់ ជាង ៤៦៧,៧០០នាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៥០៧ នាក់ទៀតដោយសារជំងឺកូវីដ -១៩ ដែលចំនួនសរុបកើនឡើងដល់ ៤៦៧,៧០៦ នាក់នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ករណីឆ្លងថ្មីចំនួន ៩៥.៦០១នាក់ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១៦,៧២០,០៨១ នាក់។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា។

ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កំពុងតែជួបប្រទះនូវរលកនៃការឆ្លងថ្មីចាប់តាំងពីដើមឆ្នាំ២០២១ នេះ ដោយមន្ទីរពេទ្យជាច្រើនត្រូវបានគ្របដណ្ដប់ដោយអ្នកជំងឺ។

យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសប្រេស៊ីលបានគ្រប់គ្រងវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួនជាង ៦៨,២ លានដូស ហើយប្រជាជនជាង ២២,៣ លាននាក់បានទទួលថ្នាំបង្ការចំនួន ២ ដូស ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការជាតិនៅក្នុងខែមករា៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top