ព័ត៌មានអន្តរជាតិ

មេបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិក នឹងធ្វើទស្សនកិច្ច កូរ៉េខាងត្បូង

បរទេស ៖ មេបញ្ជាការ ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលទើបតែងតាំងថ្មីៗ តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ច ប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ ក្រោយជួបជាមួយសមាជិក ជាន់ខ្ពស់ នៃរដ្ឋាភិបាលជប៉ុន រួមទាំងលោកនាយករដ្ឋមន្ត្រី Yoshihide Suga ផង។

យោងតាមសេចក្តី រាយការណ៍ លោក John Aquilino ត្រូវបានគេរំពឹងថា នឹងជួបជាមួយរដ្ឋមន្ត្រី ការពារជាតិ កូរ៉េខាងត្បូង លោក Suh Wook ប្រធានអគ្គសេនាធិការ ចម្រុះ លោក Won In-Choul និងមន្ត្រីក្រសួង ការបរទេស និងសន្តិសុខកូរ៉េខាងត្បូង ។

មន្ត្រីរបស់រដ្ឋាភិបាល នៃប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងធ្វើការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាដ៏រឹងមាំដូចដែកមួយ ចំពោះសន្តិសុខរួម នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា មេបញ្ជាការប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទទួលភារកិច្ចត្រួតពិនិត្យ មើលគោលដៅ សន្តិសុខ របស់សហរដ្ឋអាមេរិក និងការបញ្ចូលគ្នា នូវកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស និង កងកម្លាំងម៉ារីន នៅក្នុងតំបន់អាស៊ី ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top