ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្តល់កូវីដ ជាង៨០ លានដូស ទៅឲ្យប្រជាជាតិ អទិភាពមួយចំនួន

បរទេស ៖ នៅក្នុងផែនការ ដែលត្រូវបាន គូសបញ្ជាក់ ដោយលោកប្រធានាធិបតី អាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញឲ្យគ្រប់គ្នា បានឃើញថា អាមេរិក នឹងធ្វើការបរិច្ចាគវ៉ាក់សាំង ជាលើកដំបូងរបស់ខ្លួន ទៅឲ្យពិភពលោកប្រមាណជា៨០លានដូស ដែលក្នុងនោះ៧៥ភាគរយ នឹងប្រគល់ឲ្យកម្មវិធីចែកចាយ វ៉ាក់សាំងរបស់ WHO ដែលមានឈ្មោះថា COVAX។

នៅក្នុងបញ្ជី ដែលត្រូវបានចែករំលែក ដោយសេតវិមាននោះវ៉ាក់សាំង ដែលខ្លួនគ្រោងនឹងចែកចាយ នៅក្នុងកម្មវិធី COVAX រដ្ឋាភិបាលអាមេរិក បានដាក់គោល អទិភាពមួយចំនួនផងដែរ ដូចជាប្រទេស នៅក្នុងតំបន់ អាមេរិកឡាទីនប្រទេសក្នុងតំបន់ការ៉ាប៊ីនអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអាហ្រ្វិកផងដែរ ។

រំលឹកដែរថានៅក្នុងការសន្យា ដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតី អាមេរិក Joe Biden ចុងក្រោយនោះលោកបានបញ្ជាក់ថា វ៉ាក់សាំងដែលនឹងត្រូវចែករំលែក ទៅឲ្យពិភពលោកនោះ នឹងត្រូវចាប់ផ្តើមធ្វើការចែកចាយ នៅចុងខែមិថុនានេះហើយ។

តាមផែនការ របស់អាមេរិក នៅក្នុងវ៉ាក់សាំង២៥លានដូសដំបូង របស់ខ្លួនក្នុងនោះ៧លានដូស នឹងត្រុវបញ្ជូនទៅអាស៊ីជាពិសេសឥណ្ឌា នេប៉ាល បង់ក្លាដេស ប៉ាគីស្ថាន ស្រីលង្កា អាហ្គានីស្ថាន វៀតណាម ប៉ាប៉ូហ្គីនៀ និងតៃវ៉ាន់ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top