ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ដាក់បទបញ្ជា មិនឲ្យពលរដ្ឋចេញពីផ្ទះ នៅក្នុងក្រុងចំនួន៤ ខណៈជំងឺកូវីដ-១៩ មានអ្នកឆ្លងច្រើន

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រដ្ឋបានរាយការណ៍ កាលពីថ្ងៃសុក្រថា ក្រសួងសុខាភិបាល និងកីឡា របស់ប្រទេសមីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យពលរដ្ឋស្នាក់ នៅតែក្នុងផ្ទះនៅក្នុងក្រុងចំនួន៤នៅរដ្ឋ Chin ។

បទបញ្ជាឲ្យស្នាក់នៅតែក្នុងផ្ទះ នឹងចូលជាធរមាន នៅថ្ងសៅរនះ នឹងត្រូវបានកំណត់ទៅលើក្រុង Tedim, Falam, Thantlang និង Hakha បន្ទាប់ពីក្រុងទាំងនោះកាលពីពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩កើនឡើង ។

តួលេខរបស់ក្រសួងបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចំាថ្ងៃ បានកើនឡើងដល់២១២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៤.១៥៧នាក់ ។

តួលេខបានបង្ហាញថា អ្នកជំងឺសរុបចំនួន ១៣២.៤១៥នាក់ បានជាសះស្បើយពីជំងឺ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅថេរ គឺ៣.២១១នាក់ គិតត្រឹមថ្ងៃសុក្រ ។

ប្រទេសមីយ៉ាន់ម៉ា បានរកឃើញករណី ដំបូងនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top