ព័ត៌មានអន្តរជាតិ

ចិន អនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinovac ដែលអាចចាក់លើកុមារ និងមនុស្សពេញវ័យ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថាលោក Yin Weidong ប្រធានទូរទស្សន៍ចិន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសចិន បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinovac លើមនុស្សដែលមានអាយុចន្លោះពី៣ទៅ១៧ឆ្នាំ ។

ការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ប្រទេសចិន ដែលបានចាក់វ៉ាក់សាំង ចំនួន៧២៣,៥លានដូសគិតត្រឹមថ្ងៃទី៣ មិថុនាបច្ចុប្បន្ននេះ ដំណើរការចាក់សម្រាប់តែអ្នក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅប៉ុណ្ណោះ ។

លោក Yin បានប្រាប់ទូរទស្សន៍រដ្ឋនៅក្នុងបទសម្ភាសន៍ ផ្ទាល់ថា នៅពេលដែលវ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ជូនក្រុមក្មេង អាស្រ័យ លើអាជ្ញាធរសុខាភិបាលបង្កើតយុទ្ធសាស្រ្តប្រមូលយកជនជាតិចិន ។

លោក Yin បានលើកឡើងថា អនីតិជនមានអាទិភាពទាប ក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងបើធៀបនឹងមនុស្សវ័យចំណាស់ដែលប្រឈមនឹង ហានិភ័យខ្ពស់នៃរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីឆ្លងជំងឺ ។

លទ្ធផលបឋមពីការសាកល្បងក្នុងដំណាក់កាលទី១ និងទី២ បានបង្ហាញថា វ៉ាក់សាំងនេះអាចបង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ចំពោះអ្នកចូលរួមដែលមានអាយុពី៣ទៅ១៧ឆ្នាំ ហើយប្រតិកម្មតិចតួចប៉ុណ្ណោះ ៕

To Top