ព័ត៌មានអន្តរជាតិ

ពូទីន ថា រុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវតែមានការផ្សះផ្សា ចំណងមេត្រីភាពនឹងគ្នា

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថា លោក បា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវតែព្យាយាមរកមធ្យោបាយដើម្បីផ្សះផ្សា ចំណងមេត្រីភាព របស់ប្រទេសទំាងពីរ ដែលស្ថិតក្នុងកម្រិតទាបបំផុត ។

នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅក្រុង St. Petersburg លើកទី២៤ លោក ពូទីន បានថ្លែងថា គាត់មានផែនការដើម្បីពិភាក្សាស្ថិរភាពយុទ្ធសាស្ត្រ ជម្លោះអន្តរជាតិដែលបានកើតឡើង កិច្ចសហប្រតិបត្តិការប្រឆំាងនឹងជំងឺកូវីដ-១៩ ការត្រួតពិនិត្យយោធា ការប្រឆំាងភេរវកម្ម និងការបំរ៉ែបំរួលអាកាសធាតុ ជាមួយនឹងលោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ ដែលនឹងរៀបចំឡើង នៅក្រុងហ្សឺណែវ នៅថ្ងៃទី១៦ មិថុនា ខាងមុខនេះ ។

គាត់បានប្រាប់ដល់សមាជិកពេញអង្គនៃវេទិកានេះថា “ដើម្បីបង្កើនទំនាក់ទំនងរវាងពលរដ្ឋរុស្ស៊ី និងអាមេរិកាំង បានក្លាយជាថ្នូរចំពោះដំណើរការនយោបាយ ផ្ទៃក្នុងនៅសហរដ្ឋអាមេរិក ។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា រឿងនេះនឹងបញ្ចប់ នៅថ្ងៃណាមួយមិនខានឡើយ” ។

លោក ពូទីន បានសង្កត់ធ្ងន់ថា “ផលប្រយោជន៍សំខាន់នោះ ផ្តោតលើសន្តិសុខ ស្ថិរភាពយុទ្ធសាស្ត្រ និងការកាត់បន្ថយកងទ័ព នៅសហរដ្ឋអាមេរិក” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top