ព័ត៌មានអន្តរជាតិ

ត្រឹម២សប្តាហ៍ វៀតណាម ទទួលបានប្រាក់ ពីសប្បុរសជន ដែលនាំគ្នាបរិច្ចាគទិញ វ៉ាក់សាំងបានរហូតដល់ ៣២៩លានដុល្លារ

បរទេស៖ មូលនិធិជាតិទិញវ៉ាក់សាំង Covid-19 គឺបានទទួលវិភាគទាន និងការសន្យាបរិច្ចាគជាង ៧,៦ លានលានដុង ស្មើនឹង ៣២៩ លានដុល្លារ ពីអាជីវកម្ម និងម្ចាស់ជំនួយផ្សេងទៀត ចាប់តាំងពីមូលនិធិនេះត្រូវបានបង្កើតឡើងជិត ២ សប្តាហ៍មុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc ក្នុងពិធីបើកមូលនិធិវ៉ាក់សាំងនៅទីក្រុងហាណូយកាលពីយប់ថ្ងៃសៅរ៍ថា គិតត្រឹមម៉ោង ៨ ល្ងាច ថ្ងៃសៅរ៍ មូលនិធិដែលគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រមូលប្រាក់ចំនួន ១,០៣ ទ្រីលានដុង ស្មើនឹង៤៤,៦ លានដុល្លារ ។ ក្រុមហ៊ុនធំ ៗ ជាច្រើនបានសន្យាអំពីការបរិច្ចាគប្រាក់ចំនួន ៦,៦ ទ្រីលានដុង (២៨៥ លានដុល្លារ) ។

សហគមន៍អាជីវកម្មបានរួមដៃគ្នាជាមួយរដ្ឋាភិបាលមុននេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទិញវ៉ាក់សាំង Covid-19 ។

ក្នុងចំណោមម្ចាស់ជំនួយរួមមានក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋរួមមានក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ Viettel ក្រុមហ៊ុនប្រេងយក្ស Petrovietnam, ក្រុមហ៊ុនរដ្ឋអគ្គិសនីវៀតណាម (EVN) និងក្រុមឯកជនឈានមុខគេដូចជាក្រុមហ៊ុនឯកជនធំជាងគេរបស់វៀតណាម Vingroup និងអ្នកវិនិយោគហ្គោល Long Thanh Golf Investment និង Trading Joint Stock Company៕ ប្រែសម្រួលៈ ណៃ តុលា

To Top