ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ នឹងទទួលបាន វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ពីសហរដ្ឋអាមេរិក ចំនួន៧៥ម៉ឺនដូស

AIPEI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា សហរដ្ឋអាមេរិក នឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៧៥០.០០០ដូសដល់កោះតៃវ៉ាន់ ដែលជាផ្នែកមួយ នៃគម្រោងផែនការរបស់ប្រទេសនេះ ដើម្បីចែកចាយដល់ការចាក់ថ្នាក់នៅទូទាំងពិភពលោក ។

លោកស្រី Tammy Duckworth ព្រឹទ្ធសភាសហរដ្ឋអាមរិក បានថ្លែងនៅថ្ងៃអាទិត្យនេះ ដែលជាការផ្តល់នូវតម្រូវការចាំបាច់យ៉ាងច្រើនដល់ប្រទេសដែនកោះ ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺឆ្លងរាតត្បាត ។ ប្រមាណ៣ភាគរយប៉ុណ្ណោះនៃចំនួន ពលរដ្ឋរបស់ខ្លួនដែលមានចំនួន២៣,៥លាននាក់ ដែលបានចាក់វ៉ាក់សាំង ដែលភាគច្រើនទទួលបាន តែការចាក់លើកដំបូងនៃចំនួន២ដូស ដែលចាំបាច់ ។

កោះតៃវ៉ាន់ កំពុងតែមានករណីឆ្លង ជំងឺក្នុងស្រុកច្រើន ប៉ុន្តែបានបង្កផលប៉ះពាល់ នៅតាមទីកន្លែងជាច្រើន ដោយសារតែកង្វះខាតវ៉ាក់សាំង សម្រាប់ពិភពលោក ។

ថ្លែងនៅឯព្រលានយន្តហោះ Songshan នៅក្នុងក្រុងតៃប៉ិ បន្ទាប់ពីបានមកដល់ ដែលបំពេញទស្សនកិច្ចដោយលោក Dan Sullivan សមាជិកព្រឹទ្ធសភា និងលោក Christopher Coons ហើយលោកស្រី Duckworth បានថ្លែងថា កោះតៃវ៉ាន់ នឹងទទួលបាន៧៥០.០០០ដូស ដែលជាផ្នែកមួយនៃការបរិច្ចាគ របស់សហរដ្ឋអាមេរិក ។

លោកស្រីបានថ្លែងថា “រឿងនេះត្រូវបានរងការរិះគន់ ពីសំណាក់សហរដ្ឋអាមេរិក ដែលថា កោះតៃវ៉ាន នឹងរាប់បញ្ចូលទាំងក្រុមដំបូងដែលទទួលបាន វ៉ាក់សាំង ដោយសារតែយើងទទួលស្គាល់តម្រូវការចាំបាច់របស់អ្នក ហើយយើង បានវាយតម្លៃទៅលើភាពជាដៃគូ” ៕

To Top