ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងបារាំង ចូលរួមក្នុងសមយុទ្ធយោធា នៅក្នុងសមុទ្រ មេឌីទែរ៉ាណេ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា កងកម្លាំងជើងទឹកនៃប្រទេសអេហ្ស៊ីប និងប្រទេសបារាំង បានបើកសមយុទ្ធយោធា រួមគ្នា មួយនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ ដោយមានការចូលរួមទាំងកងកម្លាំង ទ័ពអាកាសផង ព្រមជាមួយនឹងអាវុធ អេឡិកត្រូនិកផង ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធា នៃប្រទេសអេហ្ស៊ីប បានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ មានការចូលរួមទាំង យោធាជើងទឹក និង យោធាទ័ពអាកាស ក្នុងគោលបំណង ដើម្បីអាចអនុវត្តប្រតិបត្តិការពិត ដើម្បីការពារដែនទឹក និងដេនអាកាស។

គួរឲ្យដឹងដែរថា មុនពេលសមយុទ្ធយោធាលើកនេះ កងកម្លាំងនៃកងទ័ពអេហ្ស៊ីបនិងបារាំង គឺបានធ្វើការរួមគ្នាទៅលើសមយុទ្ធយោធា ស្រដៀងគ្នានេះ ជាច្រើនដងមកហើយ ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនេះផងដែរ កងកម្លាំងយោធាអេហ្ស៊ីប ក៏បានបញ្ជាក់ដែរថា សមយុទ្ធយោធាលើកនេះ ក៏ជាផ្នែកមួយនៃផែនការ ក្នុងការផ្លាស់ប្តូរបទពិសោធ និងអ្នកជំនាញយោធា រវាងគ្នាផងដែរវាងរដ្ឋ ជាមិត្តភ័ក្តទាំងពីរ៕

ប្រែសម្រួល៖ស៊ុនលី

To Top