ព័ត៌មានអន្តរជាតិ

រថយន្តដឹកអ្នកដំណើរ០១ គ្រឿងបានបើកធ្លាក់ចូលក្នុងទន្លេ នៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ម្នាក់ និង១៧ នាក់កំពុងបាត់ខ្លួន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីជួយសង្រ្គោះមួយរូបានប្រាប់ដល់ស៊ិនហួថា មនុស្សម្នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីរថយន្តដឹកអ្នកដំណើរ០១គ្រឿងបានបើកធ្លាក់ចូលក្នុងទន្លេមួយ នៅក្នុងស្រុក Upper Kohistan ភាគពាយព្យខេត្ត Pakhtunkhwa កាលពីថ្ងៃចន្ទ ។

លោក Muhamad Hamza មន្ត្រីមួយរូបមកពីក្រុមសេវាកម្មជួយសង្គ្រោះបន្ទាន់1122 ប្រចាំស្រុក Upper Kohistan បានលើកឡើងថា សាកសពស្ត្រីម្នាក់ត្រូវបានរកឃើញ ។

លោកបានបន្ថែមថា ក្រុមជួយសង្គ្រោះ បានកំពុងរុករកអ្នកបាត់ខ្លួនផ្សេងទៀតនៅក្នុងរថយន្តដឹកអ្នកដំណើរ ។

មន្ត្រីបានឲ្យដឹងថា ឧប្បត្តិហេតុបានកើតឡើង នៅគ្រាដែលអ្នកបើកបររថយន្តបាត់បត់ការគ្រប់គ្រងបើកបរដែលដឹកអ្នកដំណើរ១៨នាក់ ។ រថយន្តដឹកអ្នកដំណើរ បានបើកធ្លាក់ចូលក្នុងទន្លេ នៅក្នុងតំបន់ Pani Bagh នៃស្រុក Upper Kohistan ។

គាត់បានលើកឡើងថា ក្រុមជំនាញរុករក នៃក្រុមសេវាកម្មជួយសង្គ្រោះ សហការជាមួយអ្នកស្ម័គចិត្តក្នុងស្រុក ដែលជាផ្នែកមួយនៃសកម្មភាពជួយសង្គ្រោះ ដោយបានបន្ថែមថា ក្រុមមួយផ្សេងទៀតនៃក្រុមរុករកដែលហ្វឹកហ្វឺន ក៏បានមកដល់កន្លែងកើតហេតុពីក្រុង Peshawar នៅភាគពាយព្យប្រទេស បង្កើនប្រតិបត្តិការនៃការរុករកផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top