ព័ត៌មានអន្តរជាតិ

ជប៉ុន និងអូស្ត្រាលី លើកឡើងពីក្តីព្រួយបារម្ភពីការ រំលោភបំពាននៅ ក្នុងប្រទេសចិន

បរទេស៖ ប្រទេសជប៉ុននិងអូស្ត្រាលី នៅថ្ងៃពុធនេះ បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ជុំវិញសេចក្តីរាយការណ៍ ស្តីពីការរំលោភបំពានសិទ្ធិមនុស្សលើជនជាតិភាគតិច Uyghur និងជនជាតិភាគតិចមូស្លីមដទៃទៀត នៅក្នុងតំបន់ស៊ីនជាំង ប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងច្រានចោលការលើកឡើងនោះ ថាជាការប្រមាថ។

តាមសេចក្តីរាយការណ៍ សំណើរនាពេលថ្មីៗនេះ បានកើនឡើងពីបណ្ដាប្រទេសលោកខាងលិចមួយចំនួន ឲ្យមានការស៊ើបអង្កេតថា តើទង្វើរបស់ចិននៅក្នុងតំបន់ស៊ីនជាំង គឺជាអំពើប្រល័យពូជសាសន៍ដែរឬទេ ស្របពេលដែលសហរដ្ឋអាមេរិក និងរដ្ឋសភាក្នុងប្រទេសមួយចំនួនដូចជាអង់គ្លេសនិងកាណាដា បាននិយាយអំពីគោលនយោបាយរបស់ចិននៅក្នុងតំបន់នោះ។

ក្រោយជំនួបគ្នានៃរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ ប្រទេសជប៉ុននិងអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា “យើងមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការរំលោភបំពានសិទ្ធិមនុស្សដែលគេរាយការណ៍ លើជនជាតិភាគតិច Uyghur និងជនជាតិភាគតិចមូស្លីមដទៃទៀត”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi និងរដ្ឋមន្ត្រីការពារជាតិ លោក Nobuo Kishi បានជួបសមភាគីអូស្ត្រាលី គឺលោកស្រី Marise Payne និងលោក Peter Dutton តាមវីដេអូខល៕
ប្រែសម្រួល៖ប៉ាង កុង

To Top