ព័ត៌មានអន្តរជាតិ

ចិន គ្រោងបាញ់បង្ហោះ យានអវកាស Shenzhou-12 ទៅកាន់ទៅលំហ

ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ថា ប្រទេសចិន បានរៀបចំដើម្បីធ្វើការបាញ់បង្ហោះ យានអវកាសទៅលើកាន់ទៅលំហ ។

ទីភ្នាក់ងារអវកាសមនុស្សយន្ត របស់ប្រទេសចិន ហៅកាត់ (CMSA)បានឲ្យដឹងកាលពីថ្ងៃពុធថា ការបំពាក់រួមគ្នានៃយានអវកាស Shenzhou-12 និងគ្រាប់រ៉ុក្កែត Long March-2F ដែលជាគ្រាប់រ៉ុក្កែតត្រូវបានបញ្ជូន ដល់ទីតាំងនៃការបាញ់បង្ហោះ ដែលស្ថិតនៅឯមជ្ឈមណ្ឌលបង្ហោះអវកាស នៅភាគពាយព្យនៃប្រទេចិន ។

ទីភ្នាក់ងារ CMSA បានឲ្យដឹងថា ឧបករណ៍ និងសម្ភារៈ នៅទីតាំងបាញ់បង្ហោះ គឺមានស្ថានភាពល្អ និងត្រួតពិនិត្យមុខងារផ្សេងៗ នៅមុនពេលបាញ់បង្ហោះឡើង ហើយបានធ្វើតេស្តរួមគ្នា ដែលនឹងធ្វើឡើង ដោយផ្អែកតាមផែនការ ។

មិនទាន់សេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីការបាញ់បង្ហោះ ច្បាស់លាស់នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top