ព័ត៌មានអន្តរជាតិ

តុលាការ ប្រទេសរុស្សីប្រកាសដាក់ក្រុមការងារ ទាំងអស់របស់មេបក្សប្រឆាំង Navalny ជាក្រុមជ្រុលនិយម

បរទេស៖តុលាការនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាស ដាក់បញ្ចូលក្រុមការងារ របស់លោក Alexei Navalny ដែលកំពុង តែជាប់ឃុំខ្លួននោះទៅជាក្រុម ជ្រុលនិយមឬ Extremist ដោយហាមប្រាមមិនឲ្យពួកគេក្នុងការធ្វើការងារ និងប្រឈមមុខទៅនឹងទោសទណ្ឌព្រហ្មទណ្ឌ ថែមទៀតផង។

អ្នកនាំពាក្យរបស់តុលាការលោក Alexei Zhafyarov បានថ្លែងនៅក្រោយសេចក្តីប្រកាសនេះថា ៖អង្គភាពរបស់លោក Navalny មិនត្រឹមតែ ផ្សព្វផ្សាយព័ត៌មានដែលញុះញង់ ឱ្យមានការស្អប់ខ្ពើមនោះទេថែមទាំងមាននិន្នាការប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលហើយ លើសពីនេះក៏បានធ្វើសកម្មភាពជ្រុលនិយមទៀត ផងដែរ។

គួរឲ្យដឹងដែរថាចាប់តាំងតែពីបាន វិលត្រឡប់ចូលក្នុងប្រទេសវិញភ្លាមលោក Navalny ដែលជាមេបក្សប្រឆាំងធំបំផុតរបស់រុស្សីនោះ ត្រូវបានអជ្ញាធរចាប់ឃុំខ្លួនភ្លាម នៅក្នុងផ្ទះរបស់គាត់រហូត មកដល់បច្ចុប្បន្ននេះហើយ សេចក្ដីប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅមុនដែលការបោឆ្នោតសភាជាតិ នឹងត្រូវធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×