ព័ត៌មានអន្តរជាតិ

ចិនអនុម័តច្បាប់ ប្រឆំាងទណ្ឌកម្ម បរទេស

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់មួយ ដើម្បីទប់ទល់ប្រឆាំង នឹងទណ្ឌកម្មបរទេស ស្របពេលដែលខ្លួន ប្រឹងប្រែងបំបាត់នូវ សម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជុំវិញបញ្ហាជំនួញ បច្ចេកវិទ្យា បញ្ហាហុងកុង និងបញ្ហាតំបន់ស៊ីនជាំង។

យោងតាមអ្នកជំនាញ ក្នុងប្រទេស ច្បាប់ថ្មីនេះ គឺជាឧបករណ៍ស្របច្បាប់ដ៏ថ្មី និងទូលំទូលាយបំផុតរបស់ចិន ក្នុងការសងសឹកទៅលើ ទណ្ឌកម្មបរទេសវិញ និងមានបំណង ផ្តល់វិធានការសងសឹក របស់ចិន នូវកាន់តែភាពស្របច្បាប់ឡើង និងជាទស្សន៍ទាយបាន។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប៉ុន្តែក្រុមហ៊ុនបរទេសនានា មានក្តីព្រួយបារម្ភ ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលវាអាចមានលើ ការវិនិយោគបរទេស។

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន ដែលជាអង្គភាពច្បាប់កំពូល របស់ប្រទេសចិន ហៅកាត់ថា NPC បានអនុម័តច្បាប់នោះ នៅថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ប៉ុន្តែសេចក្តីលម្អិតនៃច្បាប់នេះ នៅមិនទាន់ចេញបង្ហាញនៅឡើយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top