បរទេស ៖ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ២៧ នាក់ទៀត និងមានករណីឆ្លងថ្មីចំនួន ២២៩០ នាក់ ត្រូវបានរកឃើញ នៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លងថ្មីទាំងនោះ គឺ ១ ៩៩៦ នាក់ រកឃើញនៅក្នុងចំណោម ប្រជាជនទូទៅ និង ២៩៤ នាក់ រកឃើញក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។
ក្នុងរយៈពេល ២៤ ម៉ោងនេះ ក៏មានអ្នកជំងឺកូវីដ-19 ចំនួន ៥ ៧១១ នាក់ ត្រូវបានគេធ្វើរោគ វិនិច្ឆ័យឃើញថា បានជាសះស្បើយ ហើយត្រូវបានបញ្ជូន ចេញពីមន្ទីរពេទ្យ ៕
ប្រែសម្រួលៈ ណៃ តុលា