Covid-19

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជាង៦,៦ពាន់នាក់ នាំឲ្យចំនួនសរុបកើនឡើង ដល់ជាង ១,៣លាននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ (DOH) បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦.៦៨៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ កើនឡើងដល់ ១.៣០០.៣៤៩នាក់ ។

នាយកដ្ឋានបានឲ្យដឹងថា ចំនួននៃអ្នកស្លាប់បានកើនឡើងដល់២២.៥០៧នាក់ បន្ទាប់ពីមានអ្នកជំងឺស្លាប់បន្ថែមទៀតចំនួន១៩៦នាក់ ពីជំងឺបង្កដោយវីរុសនេះ ។

ហ្វីលីពីន ដែលមានពលរដ្ឋលើសពី ១១០លាននាក់ បានធ្វើតេស្តលើពលរដ្ឋជាង ១៣លាននាក់ ចាប់តាំងពីផ្ទុះជំងឺនៅក្នុងខែមករា ឆ្នាំ២០២០ ។

លោកស្រី Maria Rosario Vergeire អគារធិការសុខាភិបាល បានលើកឡើងថា ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា ខ្ពស់បំផុតនៅក្នុង ប៉ុន្មានសប្តាហ៍កន្លងទៅនេះ ។

លោកស្រី បានលើកឡើងតាមរយៈអនឡាញថា “យើងបានមើលឃើញ ករណីឆ្លងជំងឺកើនឡើងឆាប់រហ៍សបំផុត នៅក្នុងតំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន និងនៅភាគខាងត្បូង” ។

នៅក្រុងម៉ានីល លោកស្រី បានលើកឡើងថា បានបង្ហាញឲ្យឃើញថា មានការថយចុះបន្តិច ។ ក្រុងម៉ានីល ដែលជាទីក្រុងធំ ដែលមានជាមធ្យមរហូតដល់១២ភាគរយនៃករណីឆ្លងជំងឺប្រចាំថ្ងៃ ទន្ទឹមនឹងនេះដែរ តំបន់ មីនដាណាវ (Mindanao) ដែលស្ថិតនៅភាគខាងត្បូងប្រទេស មានប្រមាណ ៣០ភាគរយ ។

លោកស្រីបានលើកឡើងថា “ក្រុងមេត្រូ ម៉ានីល យើងអាចនិយាយបានថា ជាក្រុង (ចម្លងជំងឺ) ដែលកើតចេញពីសហគមន៍ច្រើន” ។ លោកស្រីបានបន្ថែមថា វីរុសនៅក្នុងតំបន់ផ្សេងៗទៀត ត្រូវបានរកឃើញនៅកន្លែងធ្វើការងារជាច្រើនដែលនៅផ្តុំគ្នា ។

កាលពីមុន រដ្ឋាភិបាល បានហាមប្រាមដល់ក្រុមពលរដ្ឋដែលមានវ័យលើសពី៦៥ឆ្នាំ មិនឲ្យចេញក្រៅផ្ទះ សម្រាប់ការធ្វើដំណើរមិនចាំបាច់ ដោយសារតែភាពងាយរងគ្រោះរបស់ពួកគេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


To Top