ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស ចំពោះរបាយការណ៍ ស្ដីពីហុងកុង ដែលចេញផ្សាយ ដោយអង់គ្លេស

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះអ្វីដែលហៅថា “ របាយការណ៍រយៈពេល ៦ ខែស្តីពីហុងកុង” ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស។

 អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែតមួយ នៅពេលឆ្លើយតបនឹងសំណួរ ស្តីពីរបាយការណ៍ដោយនិយាយថា អ្វីដែលហៅថារបាយការណ៍ ៦ ខែស្តីពីហុងកុង មានភាពច្របូកច្របល់ ហើយមានភាពលំអៀងខាងមនោគមវិជ្ជា ។

លោកបានលើកឡើងថា ការចោទប្រកាន់ដោយ គ្មានមូលដ្ឋានប្រឆាំងនឹងគោលនយោបាយរបស់ចិននៅហុងកុង ធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab នៅក្នុងបុព្វហេតុនៃរបាយការណ៍នេះ បានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន ដោយលោកបានបញ្ជាក់ថា“ យើងថ្កោលទោស និងប្រឆាំងដាច់ខាត” ។

លោកបានកត់សម្គាល់ថា ហុងកុង គឺជាហុងកុងរបស់ប្រទេសចិន ហើយ “ប្រទេសមួយប្រព័ន្ធពីរ” គឺជាគោលនយោបាយជាតិមូលដ្ឋានរបស់ចិន។  រដ្ឋាភិបាលកណ្តាលចិន យកចិត្តទុកដាក់ចំពោះហុងកុង ហើយសង្ឃឹមថា នឹងទទួលបានជោគជ័យនូវការអនុវត្តន៍បន្តនៃប្រទេសមួយប្រព័ន្ធពីរ លើសពីនរណាទាំងអស់។

លោកបានបន្ថែមទៀតថា ចាប់តាំងពីហុងកុងបានវិលត្រឡប់មកប្រទេសចិនវិញ រដ្ឋាភិបាលកណ្តាលចិន បានគ្រប់គ្រងតំបន់រដ្ឋបាលពិសេសហុងកុង ដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់ចិន និងច្បាប់មូលដ្ឋាន (HKSAR)។  

លោកបានបន្ថែមទៀតថា គោលនយោបាយនៃ“ ប្រទេសមួយប្រព័ន្ធពីរ” ប្រជាជនហុងកុង គ្រប់គ្រងហុងកុង” និងកម្រិតស្វ័យភាពខ្ពស់ ត្រូវបានអនុវត្តយ៉ាងស្មោះត្រង់ ហើយសិទ្ធិ និងសេរីភាពរបស់ប្រជាជនហុងកុង ត្រូវបានធានាស្របតាមច្បាប់៕

ដោយ ឈូក បូរ៉ា

To Top