ព័ត៌មានអន្តរជាតិ

អាមេរិកនិយាយថា G7 នឹងប្រើប្រាស់លុយ ១០០ពាន់លានដុល្លារ របស់ IMF សម្រាប់បណ្តាប្រទេស ដែលខ្ទេចខ្ទាំដោយកូវីដ

បរទេស៖ សេតវិមានអាមេរិក នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អាមេរិកនិងបណ្តាប្រទេស G7 បានចាប់ផ្តើលពិចារណា ក្នុងការប្រើប្រាស់កញ្ចប់មូលនិធិ ប្រមាណជា ១០០ពាន់លានដុល្លារពី IMF ដើម្បីយកទៅជួយដល់បណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាព ខូចខាតខ្លាំងដោយសារកូវីដ។

បញ្ហាមួយនេះបានក្លាយទៅជា ប្រធានបទនៅលើតុពិភាក្សារបស់កិច្ចប្រជុំ G7 ដែលធ្វើឡើងឆ្នាំនេះក្នុងគោលបំណង ជុំរុញកំណើនសេដ្ឋកិច្ចសកលលោក ឡើងវិញក្រោយចប់កូវីដ។ កិច្ចប្រជុំនេះត្រូវបានចាប់ផ្តើម ដំណើរការរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃសុក្រ នៅក្នុងទីក្រុង Cornwall ប្រទេសអង់គ្លេស ។

សេតវិមានបានបន្តទៀតថា សហរដ្ឋអាមេរិកនិងមេដឹកនាំ G7 ទាំងអស់បានពិចារណាទៅលើ សំណើរដែលត្រូវបានគេដាក់ឈ្មោះថា Special Drawing Rights (SDR) ដើម្បីអាចធ្វើការផ្ទេរលុយជំនួយ ទៅដល់ប្រទេសដែលកំពុងត្រូវការបំផុត។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក្តីកិច្ចប្រជុំ ឈានចូលមកដល់ថ្ងៃទី២ ទៅហើយប៉ុន្តែភាគីខាង IMF នៅមិនទាន់បានធ្វើការឆ្លើយតបណាមួយ អំពីការប្រកាសរបស់សេតវិមាន
អាមេរិកនៅឡើយទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top