ព័ត៌មានអន្តរជាតិ

វៀតណាម អនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer

ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋាភិបាល វៀតណាម បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសវៀតណាម បានអនុម័ត ទៅលើការប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer and BioNTech សម្រាប់ការប្រើប្រាស់ បន្ទាន់ក្នុងស្រុក ។

នេះជាវ៉ាក់សាំងទី៤ហើយ ដែលនឹងត្រូវបានយល់ ព្រមឲ្យប្រើប្រាស់នៅក្នុងប្រទេស អាស៊ីអាគ្នេយ៏មួយនេះ ដែលកំពុងប្រយុទ្ធប្រឆំាង នឹងការផ្ទុះជំងឺជាថ្មី ។

វៀតណាម ពីដំបូងបានអនុម័ត ឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី និងវ៉ាក់សាំង Sinopharm របស់ប្រទេសចិន ហើយប្រទេសនេះបានស្វែង ការផ្តល់វ៉ាក់សាំង៣១លានដូស របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការដឹកជញ្ជូន នៅក្នុងត្រីមាសបន្ទាប់ ។

វៀតណាម មានពលរដ្ឋប្រមាណ ៩៨លាននាក់ ដែលបានកត់ត្រាសរុប នៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន១០.២៤១នាក់ ដែលមានអ្នកស្លាប់ចំនួន៥៨នាក់ ចាប់តាំងពីផ្ទុះជំងឺ ។ ការឆ្លងជំងឺក្នុងស្រុក បានចាប់ផ្តើមនៅក្នុងខែមីនា ។

ទិន្នន័យផ្លូវការបានឲ្យដឹងថា យ៉ាងហោចណាស់១,៤លាននាក់ នៅក្នុងប្រទេសវៀតណាម បានទទួលវ៉ាក់សាំងកូវីដ-១៩ដូសទី១ ទន្ទឹមនឹងនេះដែរ ចំនួន៥៣.១២៧នាក់បានទទួលវ៉ាក់សាំងគ្រប់កម្រិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×