ប៉េកាំង៖ ការចំណាយរបស់ចិនលើបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នឹងកើនឡើង ១០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ២,២១ ពាន់ពាន់លានយន់ (ប្រហែល ៣៤៦,១ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មមួយ។
របាយការណ៍ដែលចេញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ International Data Corporation (IDC) បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជំរុញដល់ការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចតាមអ៊ិនធឺណិត និងលើកកម្ពស់ការអភិវឌ្ឍវិស័យឱសថ និងការអប់រំតាមទូរគមនាគមន៍នៅក្នុងប្រទេស។
IDC បានឲ្យដឹងថា រដ្ឋាភិបាលចិន បានចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំលើកទី ១៤ របស់ខ្លួន នៅឆ្នាំនេះ ដែលនឹងជំរុញកំណើននៃការចំណាយរបស់ខ្លួន ទៅលើបច្ចេកវិទ្យា IT ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ទិន្នន័យបានបង្ហាញថា តំបន់ដីសណ្តទន្លេយ៉ាងសេ ដែលមានខេត្ត ចឺជាំង ជាំងស៊ូ និងអានហួយក៏ដូចជាក្រុងសៀងហៃ នឹងឃើញថាការចំណាយព័ត៌មានវិទ្យារបស់ពួកគេ ឈានដល់ជាង ៥១៨ ពាន់លានយ័ន នៅឆ្នាំ ២០២១៕
ដោយ ឈូក បូរ៉ា
